ព័ត៌មាន

កំពូលស្មាតហ្វូនស៊េរីថ្មី NOKIA 8.1 នឹងដាក់លក់នៅក្នុងអ៊ឺរ៉ុបនៅថ្ងៃទី ១៤​ ខែមករានៅក្នុងតម្លៃ €399​

ថ្មីៗនេះ ក្រុមហ៊ុន Nokia Mobile ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Nokia 8.1 ដែលបំពាក់នូវបន្ទះឈីប Snapdragon 710 ។ នេះគឺជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Nokia 7 plus ។ នៅក្នុងព្រឹត្តិការណ៍សម្ភោធន៍នៅក្នុងទីក្រុងឌូបៃនេះ ក្រុមហ៊ុន Nokia Mobile ប្រកាសអំពីការដាក់លក់ស្មាតហ្វូននេះនៅក្នុងទីផ្សារមជ្ឈឹមបូព៌ា ហើយសម្រាប់ប្រទេសឥណ្ឌានឹងធ្វើការរៀបចំនូវព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតផងដែរ។

image

TheVerge រាយការណ៍ថា Nokia 8.1 នេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ NOKIA ដែលបង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនៅក្នុងឆ្នាំ ២០១៩ ហើយនៅក្នុងចក្រភពអង់គ្លេស និងអ៊ឺរ៉ុបការដាក់លក់គឺនៅថ្ងៃទី ១៤ ខែមករាជាមួយនឹងតម្លៃ 399 euros នៅអ៊ឺរ៉ុប និងតម្លៃ £379.99 នៅអង់គ្លេស។

សម្រាប់ការដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែថ្មីនេះស្មាតហ្វូន Nokia 7.1 ទើបតែដាក់លក់នៅទីនោះ ដូចនេះវត្តមានរបស់ Nokia 8.1 ប្រហែលជាមិនទាន់បង្ហាញខ្លួននោះទេ៕