ព័ត៌មាន

វីដេអូផ្សព្វផ្សាយរបស់ស្មាតហ្វូន NOKIA 8.1 ត្រូវបានទម្លាយហើយ!

នៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន HMD Global នៅក្នុងទីក្រុងឌូបៃនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Nokia 8.1 ស៊េរីថ្មីដ៏ស្រស់ស្អាត។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងទីផ្សារពិភពលោកជាមួយនឹងឈ្មោះហៅថា Nokia 8.1 ខណៈពេលដែលឈ្មោះ Nokia X7 ដែលដាក់លក់ហើយនៅក្នុងប្រទេសចិននោះ។

 image

នៅក្នុងការទម្លាយរបស់ NPU បង្ហាញអំពីវីដេអូផ្សព្វផ្សាយរបស់ស្មាតហ្វូននេះ និងរូបភាពជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Nokia X7 នេះនឹងហៅឈ្មោះថា Nokia 8.1។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹង Notch, កាមេរ៉ា Dual ZEISS ពណ៌ប្រើប្រាស់ថ្មី និងកញ្ចក់នៅខាងក្រោយផងដែរ។

ព្រឹត្តិការណ៍របស់ក្រុមហ៊ុន NOKIA នេះគឺមានភ្ជាប់ជាមួយនឹង hastag “ExpectMore” ដែលតាមរយៈវីដេអូនេះ ស្មាតហ្វូននេះពិតជាស្រស់ស្អាតមែនទែន៕