Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 អស្ចារ្យមែនទែន! ពេលនេះ​ ម៉ាកយីហោ NOKIA វិលត្រលប់មកកាន់ចំណាត់ថ្នាក់កំពូលទាំង 5 នៅក្នុងប្រទេសស្វីស

December 11
12:57 pm 2018
Like and Share this page:

 វាពិតជាអស្ចារ្យមែនទែនសម្រាប់ម៉ាកយីហោ NOKIA ក្រោមការដឹកនាំរបស់ក្រុមហ៊ុន HMD Global នោះដែលពេលនេះវាស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើននៅលើពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុន Comparis ក៏ធ្វើការវាស់ស្ទង់ទៅលើទីផ្សារស្មាតហ្វូនដែលកំពុងតែដាក់លក់នៅក្នុងប្រទេសស្វីសផងដែរ។

image

ជាធម្មតា ក្រុមហ៊ុន Comparis តែងតែធ្វើការវាស់ស្ទង់ទៅលើទីផ្សារស្មាតហ្វូនម្តងក្នុងមួយឆ្នាំ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨​ នេះ​ តាមការវាស់ស្ទង់នៅលើទីផ្សារនោះ ម៉ាកយីហោ NOKIA បង្ហាញខ្លួននៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៅក្នុងទីផ្សារនៅប្រទេសស្វីស។ នៅក្នុងការវាស់ស្ទង់នេះគឺធ្វើការសួរទៅកាន់មនុស្ស ១០០១ នាក់ដោយចៃដន្យទៅលើស្មាតហ្វូនដែលពួកគេកំពុងតែប្រើប្រាស់នោះ។

image

នេះគឺជាលើកដំបូងបំផុតហើយដែលម៉ាកយីហោ NOKIA វិលត្រលប់មកកាន់ចំណាត់ថ្នាក់កំពូល Top 5 ហើយឈរនៅចំណាត់ថ្នាក់លេខ 4 ជាមួយនឹងចំណែកទីផ្សារដល់ទៅ 3% នេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គឺមានការវិវត្តន៍ទៅមុខរីកចម្រើនខ្លាំងក្លាមិនធម្មតានោះទេ។ ប្រទេសស្វីសគឺជាទីផ្សារដ៏សម្បូរបែបដែលការលក់ស្មាតហ្វូនគឺមានការពេញនិយមខ្លាំងមែនទែន (ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple គឺមានដល់ទៅ 44%) ។ អ្វីដែលធ្វើឱ្យម៉ាកយីហោ NOKIA ពេញនិយមនៅទីនេះគឺដោយសារតែស្មាតហ្វូនស៊េរីថ្មីទំនើបដែលមានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាត ទាន់សម័យ ជាពិសេសគឹ NOKIA 7 Plus ដែលមានភាពទាក់ទាញអតិថិជនជាច្រើននៅទីនេះ ហើយការលក់គឺពិតជាពេញនិយមខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន HMD នោះ។

image

នេះគឺជាការបោះជំហានមួយទៀតសម្រាប់ក្រុមហ៊ុន HMD និងម៉ាកយីហោ NOKIA ចូលទៅក្នុងទីផ្សារធំៗជាច្រើននៅលើពិភពលោកនោះ។ សម្រាប់ពេលខាងមុខនេះ វាមានការរំពឹងថាចំណែកទីផ្សាររបស់ក្រុមហ៊ុន HMD នឹងបន្តកើនឡើងទៅមុខទៀតជាក់ជាមិនខាន។ សរុបមក NOKIA នៅតែជាម៉ាកយីហោដែលផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់បានយូរសម្រាប់អតិថិជនគ្រប់គ្នា៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5884
Yesterday : 15846
This Month : 82744
Last Month : 495211
Total Visitor : 23451512