ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ស្នើសុំឈ្មោះ Trademarks ជាច្រើនដូចជា NEX V, NEX Y, NEX Z និង NEX Play

បច្ចុប្បន្ននេះ ក្រុមហ៊ុន Vivo មានស្មាតហ្វូ​ន NEX ចំនួន ៣ ម៉ូដែលគឺ NEX A, NEX S, និង NEX Dual Display ។ យ៉ាងណាមិញ ពេលនេះក្រុមហ៊ុននេះស្នើសុំ trademark ទៅលើឈ្មោះត្រកូល NEX នេះជាច្រើនបន្ថែមទៀត។

image

image

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះស្នើសុំទៅកាន់ការិយាល័យប៉ាតង់របស់អ៊ឺរ៉ុប European Union Intellectual Property Office ។ នៅក្នុងឯកសារនោះគឺស្នើសុំឈ្មោះ trademarks ដូចជា NEX S, NEX V, NEX X, NEX Y, NEX Z និង NEX PLAY ។

NEX S​ គឺមានវត្តមានហើយជាមួយនឹងបន្ទះឈីប Snapdragon 845 ដែលបង្ហាញខ្លួននៅក្នុងខែមិថុនានោះ។ សម្រាប់ NEX Play ប្រហែលជាស្មាតហ្វូនសម្រាប់លេងហ្គេមដំបូងបំផុតរបស់ក្រុមហ៊ននេះដែលប្រកួតប្រជែងជាមួយនឹង Nubia Red Magic, Black Shark Helo, Razer Phone 2 និង ASUS ROG Phone ៕