Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ញ៉ាក់សាច់! Nokia 5.1 Plus តម្លៃត្រឹមតែ $219 ហើយលេងហ្គេមវិញខប់ម៉ង់!

December 25
09:40 am 2018
Like and Share this page:

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន​ HMD Global ម៉ាកយីហោ NOKIA កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូនពិភពលោក ហើយស្មាតហ្វូនស៊េរីថ្មី NOKIA ជាច្រើនគ្រឿង គ្រប់ស៊េរីម៉ូដែលទទួលបានការគាំទ្ររយ៉ាងខ្លាំង និងប្រជាប្រិយភាពយ៉ាងច្រើនលើសលប់ហួសពីការស្មានថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុន HMD Global ក៏នាំយកស្មាតហ្វូន NOKIA 5.1 Plus ដែលជាម៉ូដែលជំនាន់ថ្មីចុងក្រោយបំផុតចុងឆ្នាំ ២០១៨ នេះដែលមានរូបរាងស្លីមស្រស់ស្អាតឡូយឆាយ កាលីបទាន់សម័យ និងបំពាក់នូវលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជាទីពេញចិត្តសម្រាប់អតិថិជនផងដែរ។​ សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមធំៗនោះ NOKIA 5.1 Plus គឺជាជម្រើសដ៏ល្អបំផុតដើរលឿន ឥតអាក់ ក្រាហ្វិកច្បាស់ៗ ហើយថែមទាំងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។

 image

image

NOKIA 5.1 Plus ស៊េរីថ្មីនេះចេញលក់ជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ $219 ជាមួយនឹងការថែមជូនសម្បកទូរស័ព្ទ អេក្រង់ការពារឆ្កូត និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយថែមទៀត។ សូមប្រញាប់រួសរាន់កម្មវិធីថែមជូនដ៏ពិសេសនេះគឺចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក! កុំឱ្យឱកាសនេះកន្លងផុតអី! ក្លាយជាម្ចាស់ស្មាតហ្វូនស៊េរីថ្មី NOKIA 5.1 Plus មុនគេភ្លាមទៅ។

image

Nokia 5.1 Plus មាន ៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌ខ្មៅរលោង ខៀវរលោង និងសរលោង​។ អតិថិជនអាចរកទិញស្មាតហ្វូនស៊េរីថ្មីនេះនៅតាមហាងចែកចាយដែលជាដៃគូរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅក្នុងប្រទេសកម្ពុជា! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕

image

image

លក្ខណៈសម្បត្តិពិសេសៗរបស់ស្មាតហ្វូន NOKIA 5.1 Plus

១. អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងតួខ្លួនរលោងស្រស់ស្អាតបំផុត៖ Nokia 5.1 Plus មានអេក្រង់ធំល្មមប្រើប្រាស់ទំហំ 5.8’’ HD+ Display ជាមួយនឹង 19:9 Ratio ងាយស្រួលក្នុងការទស្សនាវីដេអូ ឬជជែកកម្សាន្តជាមួយមិត្តភក្តិបានយ៉ាងជក់ចិត្ត។ តួខ្លួនរបស់វាពិតជារលោងស្រស់ស្អាតជាមួយនឹងកញ្ចក់កោង 2.5D ទាំងខាងមុខ និងខាងក្រោយងាយកាន់នៅក្នុងដៃ។

image

២. កម្លាំងម៉ាស៊ីនខ្លាំងល្បឿនលឿនក្នុងការប្រើប្រាស់៖ Nokia 5.1 Plus បំពាក់នូវរ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB (អាចបន្ថែមម៉េមូរីទំហំខាងក្រៅបាន 400GB) និងបន្ទះឈីប MediaTek Helio P60 សន្សំសំចៃថាមពលថ្ម និងល្បឿនលឿននៅក្នុងការលេងហ្គេម ឬការកម្សាន្តកាន់តែសម្បូរបែបបំផុត។ Nokia 5.1 Plus មានថាមពលថ្មទំហំ 3060mAh និងរន្ធដោត​បញ្ចូលថាមពល USB Type-C ។

image

៣. កាមេរ៉ាភ្លោះបំពាក់បច្ចេកវិទ្យាឆ្លាតវៃ AI៖ កាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Nokia 5.1 Plus នេះមានទំហំ 13MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនថតរូបភាពច្បាស់ស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលដាច់ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP (F/2.2) ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព Selfie ស្រស់ស្អាតច្បាស់បំផុត។

image

៤. ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត៖  Nokia 5.1 Plus ស្ថិតនៅក្នុង Android One ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ហើយវាក៏មានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជារៀងរាល់ខែរហូតដល់ទៅ ៣ ឆ្នាំថែមទៀត។ ដូចនេះ ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត។ អ្នកប្រើប្រាស់អាចរក្សាទុករូបភាពកម្រិតខ្ពស់ទាំងនេះនៅក្នុង Google Photos គ្មានដែនកំណត់ថែមទៀតផង។ Nokia 5.1 Plus ប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅនៅខាងក្រោយដោះសោរលឿនបំផុត៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4788
Yesterday : 15846
This Month : 81648
Last Month : 495211
Total Visitor : 23450416