ព័ត៌មាន

Samsung Notebook 9 PEN អនុភាពដ៏ខ្លាំងក្លានៃកុំព្យូទ័រ 2-in-1 ស៊េរីថ្មីបំផុត

Notebook 9 Pen គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការបញ្ចូលថាមពលថ្មលឿនថែមទៀត។ កុំព្យូទ័រនេះមានទម្ងន់ស្រាល ហើយវាងាយស្រួលដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។ វាអាចកាត់បត់បានកម្រិត ៣៦០ ដឺក្រេនៅក្នុង Tablet Mode អេក្រង់ Touchscreen និងការប្រើប្រាស់ជាមួយនឹងប៊ិច S PEN ថែមទៀត។

image

ភាពងាយស្រួលនៅក្នុងការកត់ត្រា

គ្រាន់តែចាប់យកនូវប៊ិច S Pen របស់អ្នកសម្រាប់ធ្វើការកត់ត្រានៅលើអេក្រង់តែម្តង ឬការគូសរូបព្រាងណាមួយ និងការប្រើប្រាស់នូវ Voice Note សម្រាប់ធ្វើការកត់ត្រានៅក្នុងពេលប្រជុំ ឬសិក្ខាសាលា និងការបន្ថែមនូវ Bookmarks ដែលអ្នកអាចធ្វើការពិនិត្យមើលឡើងវិញនៅពេលក្រោយបានផងដែរ។ សម្រាប់ Notebook 9 Pen នេះគឺភ្ជាប់ជាមួយនឹងមុខងារពិសេសៗទាំងនេះ។

 image

ទម្ងន់ស្រាល ងាយស្រួលកាន់គ្រប់ទីកន្លែង

កុំដោយសារតែទម្ងន់ធ្ងន់ជាឧបសគ្គរារាំងអ្នកនោះ។ សម្រាប់កុំព្យូទ័រស៊េរីថ្មីនេះគឺមានទម្ងន់ត្រឹមតែ ២ ផោនប៉ុណ្ណោះ ហើយ  Notebook 9 Pen គឺមានតួខ្លួនធ្វើពីដែកអ៊ីណុកម៉ាញ៉េស្យូម និងគែមស្រោបដោយអាលុយមីញ៉ូមធន់ក្នុងការប្រើប្រាស់ និងស្រាលងាយស្រួលកាន់ថែមទៀត។ អ្នកអាចដាក់វានៅក្នុងកាបូបស្ពាយរបស់អ្នកនៅពេលដែលធ្វើដំណើរទៅខាងក្រៅដោយគ្មានការព្រួយបារម្ភនោះទេ។

 image

ភាពងាយស្រួលក្នុងការបញ្ចូលថាមពលថ្មឆាប់ពេញ

សម្រាប់ការបញ្ចូលថ្មម្តងគឺប្រើប្រាស់បានយូរម៉ោងពេញមួយថ្ងៃ ហើយអ្នកអាចបញ្ចូលថាមពលថ្មបានលឿនឆាប់ពេញថែមទៀត។ អ្វីដែលកាន់តែងាយស្រួលថែមទៀតនោះ វាភ្ជាប់ជាមួយនឹងថាមពលថ្មប្រភេទ USB-C Battery សម្រាប់បញ្ចូលថាមពលថ្មពីខាងក្រៅថែមទៀត។

 image

អនុភាពនៃការប៉ះនៅលើអេក្រង់

កុំព្យូទ័រស៊េរីថ្មី Notebook 9 Pen នេះមានភាពងាយស្រួលនៅក្នុងការប៉ះបញ្ជាជាមួយនឹងចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់កម្រិត 360° ។ វាមានភាពងាយស្រួលនៅក្នុងការប៉ះបញ្ជានៅលើអេក្រង់ ឬការប្រើប្រាស់នូវ S Pen សម្រាប់ការស្វែងរក ការកត់ត្រា ការគូសព្រាង និងជាច្រើនទៀត។ នៅពេលដែលអ្នកត្រូវការថេប្លេតនេះ អ្នកអាចធ្វើការបត់អេក្រង់ត្រឡប់ទៅខាងក្រោយបាន។ អេក្រង់នេះគឺជាប្រភេទ Full HD និង HDR Display សម្រាប់ការទស្សនាខ្សែភាពយន្តដែលអ្នកពេញចិត្ត និងការបង្ហាញជាមួយនឹងពណ៌ច្បាស់កម្រិតធម្មជាតិម៉ត់ក្នុងការទស្សនាថែមទៀតផង។

 image

កុំព្យូទ័រនេះស្គាល់ថាអ្នកជាអ្នកណា

ការការពារទិន្នន័យរបស់អ្នកគឺពិតជាមានសុវត្ថិភាព​ និងការធានាបំផុតជាមួយនឹងប្រព័ន្ធ Windows Hello និងការរក្សាទុកនូវទិន្នន័យសំខាន់ៗជាច្រើននៅក្នុង Privacy Folder របស់អ្នក។ បន្ទាប់មក អ្នកអាចមើលព័ត៌មាននេះបានវិញតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ Facial Recognition និងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Recognition ថែមទៀត។

 image

កម្លាំងម៉ាស៊ីនខ្លាំង ល្បឿនលឿនក្នុងការប្រើប្រាស់

កុំព្យូទ័រ Notebook 9 Pen នេះនាំយកនូវថាមពលកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រតិបត្តិការងារជាច្រើនរបស់អ្នកតាមរយៈបន្ទះឈីប Intel® Core™ i7 Mobile Processor ជំនាន់ទី ៨ និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home OS ថែមទៀត។ បន្ថែមពីនេះ វាក៏មានថាសរឹង SSD ទំហំ 256GB ដែលដំណើរការលឿនកម្រិត Ultrafast ថែមទៀត។ សម្រាប់ការបើកឯកសារកែប្រែ និងវីដេអូនោះ កុំព្យូទ័រស៊េរីថ្មី Notebook 9 Pen អាចធ្វើការងារបានច្រើននៅក្នុងពេលតែមួយដោយគ្មានបញ្ហាអ្វីនោះទេ។

 image

ភាពងាយស្រួលក្នុងការប្រើប្រាស់មិនថាថ្ងៃ ឬយប់

សម្រាប់កុំព្យូទ័រ Notebook 9 Pen ភ្ជាប់ជាមួយនឹងភ្លើងពន្លឺដ៏ទំនើប ប៉ុន្តែសម្រាប់ Keyboard របស់វាគឺបញ្ចេញភ្លើងមកមិនចាំងភ្នែកនោះទេ គឺកម្រិតដូចធម្មជាតិ។ ជាមួយនឹងការប្រើប្រាស់នូវភ្លើង LED backlighting នោះ វាអាចប្រើប្រាស់បានមិនថាយប់ ឬថ្ងៃនោះទេ៕