គ្រាន់តែលឺឈ្មោះម៉ាក NOKIA អ្នកណាៗក៏ដឹងដែរថា នេះគឺជាម៉ាកយីហោទូរស័ព្ទដៃដែលល្បីល្បាញនៅលើពិភពលោក ហើយបើនិយាយអំពីថាមពលថ្មវិញគឺប្រើប្រាស់បានយូរច្រើនថ្ងៃតែម្តង! សម្រាប់ទូរស័ព្ទ Nokia អ៊ិនចុចពិលនៅតែមានការពេញនិយមប្រើប្រាស់មែនទែននៅក្នុងទីផ្សារពិភពលោក និងទីផ្សារប្រទេសកម្ពុជាដោយសារតែទូរស័ព្ទនេះធន់ ស្រស់ស្អាត ថ្មប្រើប្រាស់បានយូរ ហើយថែមទាំងតម្លៃម៉ាអ៊េមថែមទៀត។
ដោយសង្កេតឃើញថា Nokia អ៊ិនចុចពិលកំពុងតែដណ្តើមបានចំណែកទីផ្សារយ៉ាងក្រាស់ក្រែលនៅក្នុងប្រទេសកម្ពុជា ពេលនេះ ក្រុមហ៊ុន HMD Global ក៏នាំយកនូវទូរស័ព្ទ NOKIA 230 ដែលមានរូបរាងយ៉ាងស្រស់ស្អាត កាលីបទាន់សម័យ ហើយថែមទាំងអាចថតរូបភាព Selfies បានយ៉ាងស្រស់ស្អាតថែមទៀត។ សម្រាប់ការដាក់លក់ NOKIA 230 លើកដំបូងនោះ វាមានតែពីរពណ៌ប៉ុណ្ណោះសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។ ពេលនេះ ក្រុមហ៊ុននាំយកនូវពីរពណ៌ថ្មីបន្ថែមទៀតគឺពណ៌ប្រផេះ និងពណ៌ខៀវដ៏ទាក់ទាញ។ សរុបមក NOKIA 230 ពេលនេះមាន ៤ ពណ៌សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
NOKIA 230 មិនមែនជាអ៊ិនចុចពិលធម្មតានោះទេ តែវាមានលក្ខណៈពិសេសជាច្រើនដូចជាការថតរូបភាព Selfies ការស្រាវជ្រាវលើអ៊ីនធើណិត ការលេងកម្មវិធីបណ្តាញសង្គម Facebook ថាមពលថ្មខ្លាំងកាន់ថ្មបានយូរ អេក្រង់ធំងាយស្រួលក្នុងការទស្សនា វិទ្យុ FM ការប្រើប្រាស់ប្រព័ន្ធ Bluetooth 3.0 ការលេងហ្គេម និងអាចបន្ថែមនូវម៉េមូរីទំហំ 32GB ថែមទៀត។
NOKIA 230 មានកាមេរ៉ាខាងមុខ 2MP ភ្ជាប់ជាមួយភ្លើង LED Flash សម្រាប់ថតរូបភាព Selfies ច្បាស់ និងការថតនៅពេលយប់បានផងដែរ។ ក្រៅពីនេះ ទូរស័ព្ទនេះក៏ភ្ជាប់ជាមួយនឹងកម្មវិធី Apps ដែលមានការពេញនិយមដូចជា Facebook, Twitter ដែលអ្នកប្រើប្រាស់អាចចែករំលែករូបភាពកាន់តែមានភាពងាយស្រួលជាមួយនឹងបណ្តាញសង្គមទាំងនេះថែមទៀត។ វាមានតួខ្លួនខាងក្រោយធ្វើពីអាលុយមីញ៉ូម រឹងមាំធន់ក្នុងការប្រើប្រាស់មិនងាយកោសឆ្កូតនោះទេ។
NOKIA 230 មានអេក្រង់ធំទំហំ 2.8’’ Display ងាយស្រួលក្នុងការទស្សនារូបភាព ការលេងហ្គេម និងមើលវីដេអូថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង Opera Mini Browser សម្រាប់បើកមើលវេបសាយ, Bing Search សម្រាប់ស្រាវជ្រាវ និង MSN Weather សម្រាប់ប្រាប់អំពីអាកាសធាតុ។ NOKIA 230 នេះមានភ្ជាប់ជាមួយពិលនៅខាងលើ និងវិទ្យុ FM Radio ថែមទៀត។ អ្នកប្រើប្រាស់អាចទាញហ្គេម Gameloft មួយហ្គេមជារៀងរាល់ខែរយៈពេលមួយឆ្នាំពេញឥតគិតថ្លៃ ហើយក៏អាចទាញយកកម្មវិធី Apps ជាច្រើនទៀតចេញពី Opera Store ថែមទៀត។
តើនៅរង់ចាំអីទៀត? សូមមកទទួលយកអ៊ិនចុចពិល NOKIA 230 នេះជាមួយនឹងតម្លៃពិសេសត្រឹមតែ $58 នៅតាមហាងចែកចាយដែលជាដៃគូរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅក្នុងប្រទេសកម្ពុជា! កុំឱ្យឱកាសនេះកន្លងផុតអី! ក្លាយជាម្ចាស់ NOKIA 230 មុនគេ ប្រើប្រាស់មុនគេ កាលីបទាន់សម័យមុនគេភ្លាមទៅ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕