ព័ត៌មាន

មិនធម្មតាទេ! ទូរទស្សន៍ CNBC ដ៏ល្បីល្បាញបង្ហាញអំពីបច្ចេកវិទ្យា 5G Network របស់ក្រុមហ៊ុន NOKIA

ថ្មីៗនេះ ទូរទស្សន៍ CNBC ដ៏ល្បីល្បាញមានឱកាសបានចូលទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន NOKIA HQ ហើយថែមទាំងផ្តិតយកនូវទស្សនីយភាពដ៏អស្ចារ្យអំពីបច្ចេកវិទ្យា Hardware និង Software ចុងក្រោយបំផុតរបស់ NOKIA ដែលនឹងប្រើប្រាស់ជាមួយនឹងបណ្តាញ 5G Networks នៅក្នុងពេលខាងមុខនេះ។

image

ក្រុមការងារទូរទស្សន៍ក៏ធ្វើការសាកល្បងជាមួយប្រើប្រាស់នូវបច្ចេកវិទ្យា 5G Networks ដ៏អស្ចារ្យនេះផងដែរ។ សម្រាប់ការតេស្តពិសោធន៍នេះបង្ហាញអំពីផលចំណេញរបស់បច្ចេកវិទ្យានេះសម្រាប់ម៉ាស៊ីនស្វ័យប្រវត្តិជាច្រើនដែលដំណើរការកាន់តែលឿន ចំណេញពេលវេលា ហើយវាអាចទំនាក់ទំនងជាមួយគ្នាបានដើម្បីសម្រេចនូវកិច្ចការដែលបានដាក់អោយនោះ។ វាពិតជាអស្ចារ្យមែនទែនដែលបានឃើញនូវបណ្តាញ Networking Hardware ដាក់បង្ហាញនៅក្នុងទីសា្នក់ការកណ្តាលរបស់ NOKIA HQ នេះ ហើយយើងសង្ឃឹមថា សម្រាប់ឆ្នាំថ្មីនេះ Nokia នឹងបញ្ចេញនូវស្មាតហ្វូនដ៏អស្ចារ្យជាច្រើនរបស់ខ្លួនទៅកាន់ពិភពលោកវិញផងដែរ។

នេះមានន័យថា ក្រុមហ៊ុន NOKIA ពិតជាព្យាយាមក្នុងការនាំយកនួវបច្ចេកវិទ្យា 5G នេះសម្រាប់ស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន NOKIA នឹងទទួលបានផលចំណេញយ៉ាងច្រើនក្រោយពេលដែលប្រទេសជាច្រើនចាប់ផ្តើមលែងទុកចិត្តទៅលើក្រុមហ៊ុន Huawei ហើយ Nokia នៅតែធានាថា Hardware និង​ Software របស់ខ្លួនគឺមានសុវត្ថិភាពបំផុត។

តោះទស្សនាវីដេអូនេះទាំងអស់គ្នា! យើងជឿជាក់ថា អ្នកនឹងមិនខកចិត្តនោះទេ!!!