ព័ត៌មាន

បែកធ្លាយរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Samsung Galaxy S10 និង S10 Plus

ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺឈានជិតមកដល់ហើយ ជាពិសេសលក្ខណៈសម្បត្តិជាច្រើន និងរូបរាងរបស់ស្មាតហ្វូននេះក៏បែកធ្លាយនៅលើអនឡាញផងដែរ។ ពេលនេះ វាមានការបែកធ្លាយរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Galaxy S10 និង Galaxy S10 Plus ។

image

ស្មាតហ្វូន Galaxy S10 និង Galaxy S10 Plus គឺមានរន្ធប្រហោងនៅលើអេក្រង់ដែក្រុមហ៊ុនSamsung ហៅឈ្មោះថា Infinity-O Display ។ ស្មាតហ្វូន Galaxy S10 Plus គឺមានរន្ធប្រហោងធំនៅលើអេក្រង់សម្រាប់បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S10 នេះគឺមានកាមេរ៉ាដល់ទៅ ៣ គ្រាប់ ហើយវាក៏មានភ្លើង LED Flash សម្រាប់ជំនួយពន្លឺថែមទៀត។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ ប៉ុន្តែវានឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត៕