Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 អស្ចារ្យមែនទែន! NOKIA ពង្រីកសក្តានុពលរបស់ខ្លួនឈានជើងចូលទឹកដីអាមេរិក បន្ទាប់ពីភាពជោគជ័យនៃការលក់រយៈពេល ២ ឆ្នាំនេះ

February 01
12:52 pm 2019
Like and Share this page:

វាពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមហ៊ុន NOKIA!!!

HMD Global ដែលជាក្រុមហ៊ុនចែកចាយស្មាតហ្វូន NOKIA ថ្មីៗនេះប្រកាសអំពីកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ឥតខ្សែចំនួន ៣ ធំៗនៅក្នុងអាមេរិកខាងជើងរួមមានក្រុមហ៊ុន Cricket Wireless (នៅសហរដ្ឋអាមេរិក), ក្រុមហ៊ុន Verizon (នៅសហរដ្ឋអាមេរិក) និងក្រុមហ៊ុន Rogers Communications, Inc.  (នៅកាណាដា)។ នេះគឺជាការពង្រីកនូវសក្តានុពលរបស់ខ្លួនតាមរយៈការឈានជើងចូលក្នុងទឹកដីអាមេរិកដើម្បីនាំយកបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាទំនើបអស្ចារ្យ និងស្មាតហ្វូនជាច្រើនជាច្រើននៅទីនេះ ក្រោយការវិលត្រឡប់នៃភាពជោគជ័យទៅលើការលក់រយៈពេល ២ ឆ្នាំនេះ។

image

ក្រុមហ៊ុន HMD Global មានមោទនភាពក្នុងការបន្តផ្តល់ជូននូវផលិតផលដែលមានការជឿជាក់ខ្ពស់ និងធន់ធានាទៅលើការប្រើប្រាស់បានយូរ ការរចនារូបរាងសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ប្រព័ន្ធប្រតិបត្តិការ  Android™ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុត (ក្រោមកិច្ចសហការជាដៃគូជាមួយនឹងក្រុមហ៊ុន Google) ហើយនេះពិតជាលើសពីអ្វីដែលជាការរំពឹងទុករបស់អ្នកប្រើប្រាស់។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូនជាច្រើនរបស់ NOKIA ក៏ទទួលការគាំទ្រ ជឿជាក់ និងពេញនិយមប្រើប្រាស់បំផុតនៅជុំវិញពិភពលោករហូតដល់ធ្វើអោយក្រុមហ៊ុន NOKIA ងើបឡើងមកឈរនៅចំណាត់ថ្នាក់ TOP 10 នៃក្រុមហ៊ុនចែកចាយស្មាតហ្វូននៅទូទាំងពិភពលោកថែមទៀត។​

image

ដោយឡែក ក្រឡេកមកមើលទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន HMD Global ក៏នាំយកនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើនដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus, Nokia 6, Nokia 6 (2018), Nokia 6.1 Plus, Nokia 7 Plus  និងទូរស័ព្ទតម្លៃធូរថ្លៃដូចជា Nokia 230, Nokia 106, Nokia 8110 4G ដែលកំពុងតែមានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងមែនទែនដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃក្រុមហ៊ុននេះ។

អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន NOKIA ក៏ផ្តល់ជូននូវកាដូលាភសំណាង ហេង ហេង ឆ្នាំថ្មីដល់អតិថិជនទាំងអស់ទូទាំងប្រទេសរាល់ការទិញស្មាតហ្វូន NOKIA ស៊េរីថ្មីតាមការកំណត់របស់ក្រុមហ៊ុន។

image

ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់ NOKIA ដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូឆ្នាំថ្មីរួមនឹងកម្មវិធីពិសេសភ្លាមៗដូចខាងក្រោម៖

-       ទិញទូរស័ព្ទ Nokia 6.1 Plus ($269) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបស្ពាយ៍ដ៏ស្រស់ស្អាតមួយភ្លាម

image

image

ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080x2280 ភិចសែល) ការពារដោយកញ្ចក់  2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ  octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។Nokia 6.1 Plus បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។  Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM)  4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ  Android Pie 9.0 ថែមទៀត។

-       ទិញទូរស័ព្ទ Nokia 5.1 Plus ($219) ទទួលបានកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម

image

Nokia 5.1 Plus មានអេក្រង់ធំល្មមប្រើប្រាស់ទំហំ 5.8’’ HD+ Display ជាមួយនឹង 19:9 Ratio ងាយស្រួលក្នុងការទស្សនាវីដេអូ ឬជជែកកម្សាន្តជាមួយមិត្តភក្តិបានយ៉ាងជក់ចិត្ត។ តួខ្លួនរបស់វាពិតជារលោងស្រស់ស្អាតជាមួយនឹងកញ្ចក់កោង 2.5D ទាំងខាងមុខ និងខាងក្រោយងាយកាន់នៅក្នុងដៃ។ Nokia 5.1 Plus បំពាក់នូវរ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB (អាចបន្ថែមម៉េមូរីទំហំខាងក្រៅបាន 400GB) និងបន្ទះឈីប MediaTek Helio P60 សន្សំសំចៃថាមពលថ្ម និងល្បឿនលឿននៅក្នុងការលេងហ្គេម ឬការកម្សាន្តកាន់តែសម្បូរបែបបំផុត។ Nokia 5.1 Plus មានថាមពលថ្មទំហំ 3060mAh និងរន្ធដោត​បញ្ចូលថាមពល USB Type-C ។កាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Nokia 5.1 Plus នេះមានទំហំ 13MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនថតរូបភាពច្បាស់ស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលដាច់ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP (F/2.2) ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព Selfie ស្រស់ស្អាតច្បាស់បំផុត។

-       ទិញទូរស័ព្ទ Nokia 3.1 Plus ($179) ទទួលបានដបទឹកអ៊ីណុកដ៏ស្រស់ស្អាតមួយភ្លាម

image

Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។ Nokia 3.1 Plus មានថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។

-       ទិញទូរស័ព្ទ Nokia 2.1 ថ្មី ($115) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម

image

Nokia 2.1 (ថ្មី) នេះមានអេក្រង់ទំហំ 5.5" IPS ជាមួយនឹងកម្រិតសមាមាត្រ  16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ។ អ្វីដេលធ្វើ​ឱ្យទូរស័ព្ទនេះទាក់ទាញបំផុតនោះគឹដោយសារតែ Nokia 2.1(ថ្មី)  នេះប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers លឺពិរោះរងំរណ្តំចិត្ត។ បើក្រឡេកទៅមើលគែមរបស់ទូរស័ព្ទ Nokia 2.1 នេះគឺរំលេចទៅដោយឆ្នូវពណ៌ស្ពាន់យ៉ាងស្រស់ស្អាតដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ។ ផ្នែកខាងក្រោមរបស់ Nokia 2.1(ថ្មី) ប្រើប្រាស់នូវរន្ធសាកថ្ម micro-USB ខណៈពេលដែលរន្ធដោតកាសស្តាប់ស្ថិតនៅផ្នែកខាងលើ។ សម្រាប់ប៊ូតុងឡើងចុះសំឡេង​ និងប៊ូតុងចាក់សោរ (Lock Button) ស្ថិតនៅគែមខាងស្តាំ។អ្វីដែលអស្ចារ្យបំផុតសម្រាប់ទូរស័ព្ទ Nokia 2.1 នេះគឺវាប្រើប្រាស់នូវថាមពលថ្មទំហំ 4000mAh ដែលអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ វាពិតជាអស្ចារ្យបំផុត។ សម្រាប់កម្មវិធី Software នៅលើទូរស័ព្ទ Nokia 2.1(ថ្មី) វិញ ក្រុមហ៊ុន Nokia សន្យាថានឹងធ្វើការអាប់ដេតនូវប្រព័ន្ធសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំ ហើយធានាថាវានឹងធ្វើការ Upgrade ទៅកាន់ Android ដល់ទៅ 2 ជំនាន់ថែមទៀត។

 

ការផ្តល់ជូនដ៏ពិសេសនេះធ្វើឡើងនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើប និងដៃគូចែកចាយរបស់ក្រុមហ៊ុន NOKIA ទាំងអស់ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ គួរបញ្ជាក់ផងដែរថា រាល់ផលិតផលក្នុងកម្មវិធីពិសេសនេះគឺសុទ្ធសឹងតែជាផលិតផលស៊េរីថ្មី និងទំនើបៗដែលកំពុងតែពេញនិយមប្រើប្រាស់ និងមានការធានាគុណភាពល្អ តម្លៃសមរម្យ និងច្បាស់លាស់ត្រឹមត្រូវពីក្រុមហ៊ុន NOKIA សម្រាប់រយៈពេល ១ ឆ្នាំថែមទៀតផង។

 តោះចាំអង្កាល់ទៀត! កុំឱ្យឱកាសនេះកន្លងផុតអី! មកទទួលយកកាដូហេង ហេងឆ្នាំថ្មីទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕

*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4332
Yesterday : 16134
This Month : 417322
Last Month : 558892
Total Visitor : 23290880