ព័ត៌មាន

NOKIA 5.1 PLUS ដែលមានរ៉េមទំហំ 4GB/6GB នឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី ៧ ខែកុម្ភៈនេះ

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ Nokia ប្រកាសម៉ូដែលថ្មីចំនួនពីរទំហំនៃ Nokia 5.1 Plus ។ ទូរស័ព្ទ Nokia 5.1 Plus គឺជាស្មាតហ្វូនកម្រិតទាបទៅមធ្យមដែលមានការរចនាដ៏ស្រស់ស្អាត កម្លាំងម៉ាស៊ីនខ្លាំងក្លា Helio P60 SoC កាមេរ៉ាក្រោយទំហំ 13MP ជាមួយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ថែមទៀត។

 image

សម្រាប់ version ថ្មីទាំងពីរនេះនឹងអាចរកទិញបាននៅថ្ងៃទី 7 ខែកុម្ភៈតាមរយៈហាងអនឡាញរបស់ Nokia ហើយចាប់ពីថ្ងៃទី 12 ខែកុម្ភៈកំណែថ្មីនឹងអាចរកបាននៅតាមហាងលក់រាយជាច្រើនផងដែរ។ កំណែថ្មីទាំងពីរនេះរបស់ Nokia 5.1 Plus ភ្ជាប់ជាមួយ RAM ទំហំ 4GB និងអង្គចងចាំទំហំ 64GB មានតម្លៃ Rs. 14,499 (€ 177) និង Nokia 5.1 Plus ជាមួយ RAM ទំហំ 6GB និងអង្គចងចាំទំហំ 64GB មានតម្លៃ Rs. 16.499 (€ 201) ។

កំណែថ្មីនេះនឹងដាក់បង្ហាញនៅលើបណ្តាញអនឡាញរបស់ Nokia សម្រាប់ប្រទេសឥណ្ឌានៅថ្ងៃទី 7 ចំណែកស្មាតហ្វូន Nokia 5.1 Plus (3GB / 32GB) មានតម្លៃប្រហែល Rs ។ 10,000 (€ 122) ។ និយាយសរុបមក ស្មាតហ្វូន Nokia 5.1 Plus នេះពិតជាស្រស់ស្អាតមែនទែន ហើយបើតម្លៃវិញគឺល្មមប្រើប្រាស់តែម្តង៕