ព័ត៌មាន

កាមេរ៉ារបស់ស្មាតហ្វូន Samsung Galaxy S10, S10+ selfie អាចទ្រទ្រង់នូវប្រព័ន្ធ OIS និងការថតវីដេអូ 4K

វាមានពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីស្មាតហ្វូន Galaxy S10, Galaxy S10+ និង Galaxy S10e ហើយវាក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះផងដែរ។ ប្រភពមួយចេញពី Weibo របស់ចិនបញ្ជាក់ថា ស្មាតហ្វូន Galaxy S10 អាចទ្រទ្រង់ការថតវីដេអូកម្រិត 4K នៅក្នុង 60 fps ហើយវាថែមទាំងអាចប្រើប្រាស់ជាមួយនឹងមុខងារ OIS ថែមទៀតផង។

 image

ស្មាតហ្វូន Galaxy S10+ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 10-megapixel + 8-megapixel ខណៈពេលដែលស្មាតហ្វូន Galaxy S10 មានកាមេរ៉ាមួយគ្រាប់ទំហំ 10MP ឬ 8MP ។ ស្មាតហ្វូន Galaxy S10 ទាំងពីរនេះនឹងមានកាមេរ៉ា ៣ គ្រាប់ទំហំ 12-megapixel + 16-megapixel + 13-megapixel ។ ស្មាតហ្វូននេះមានអេក្រង់រៀងគ្នាគឺទំហំ 6.1-inch និង 6.4-inch quad HD+ S-AMOLED displays ។

image

ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic in-display fingerprint scanner និងបន្ទះឈីប Snapdragon 855 និង Exynos 9820 CPU editions ។Galaxy S10 មានរ៉េមទំហំ 8GB និងម៉េមូរី 512GB ។ សម្រាប់ Galaxy S10+ មានរ៉េមទំហំ 12GB និងម៉េមូរី 1TB ។ Galaxy S10 មានថាមពលថ្ម 3,400mAh ចំនែក Galaxy S10+ មានថាមពលថ្ម 4,000mAh ៕