ព័ត៌មាន

កម្មវិធី NOKIA SUPPORT APP ត្រូវផ្លាស់ប្តូរជា MY PHONE បន្ទាប់ពីការអាប់ដេតថ្មី!

ក្រុមហ៊ុន HMD Global ទើបតែបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់កម្មវិធីជំនួយអតិថិជនរបស់ពួកគេដែលបានដាក់បញ្ចូលនៅលើទូរស័ព្ទ Nokia ។ កម្មវិធីនេះត្រូវបានគេហៅថា “Nokia Support” ខណៈពេលដែលការធ្វើបច្ចុប្បន្នភាពថ្មីកម្មវិធីនេះប្តូរឈ្មោះទៅជា “My Phone” វិញ។

 image

ក្រៅពីឈ្មោះថ្មីនេះ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនាំមកនូវការផ្លាស់ប្តូរ UI ថ្មីដែលធ្វើឱ្យកម្មវិធីកាន់តែងាយស្រួលប្រើប្រាស់។ ម៉ឺនុយចំហៀងត្រូវបាត់បង់ហើយឥឡូវនេះយើងមានកន្លែងមើលចំនួន ៣ តំណាងឱ្យ “Support”, “Home”និង “Community” ។ កំណែកម្មវិធីនេះគឺ 2.2.3 ហើយអាចទាញយកបានតាមរយៈ Play Store ។

image

កម្មវិធីជំនួយនេះដំណើរការជាយូរមកហើយតាំងពីការចេញផ្សាយដំបូងដោយផ្តល់ជូនអតិថិជននូវមគ្គុទេសក៍ ការត្រួតពិនិត្យ ការធានា និងការជជែកកំសាន្ត រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត និងការរចនាដ៏ល្អ។ វានៅតែមានកន្លែងសម្រាប់កែលម្អដូចគ្នានឹងផ្នែកទន់ទាំងអស់ផងដែរ។ ការប្រើប្រាស់ឈ្មោះថ្មីនេះងាយយល់បានព្រោះដោយសារការផ្តោតអារម្មណ៍កាន់តែខ្លាំងលើវេទិកាសហគមន៍ Community forum កម្មវិធីនេះក្លាយជាមជ្ឈមណ្ឌលសម្រាប់មាតិកា Nokia ជាជាងកន្លែងដោះស្រាយបញ្ហាសុទ្ធសាធនោះ។

តើអ្នកគិតយ៉ាងណាចំពោះកម្មវិធី My Phone?