ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA DEVICE (TA1140) ទទួលវិញ្ញាបនបត្រ BLUETOOTH SIG

នៅក្នុងវិញ្ញបនបត្រ Bluetooth SIG សម្រាប់ស្មាតហ្វូន Nokia ស៊េរីថ្មីទម្លាយថា ស្មាតហ្វូននេះនឹងមានលេខម៉ូដែល TA1140 ។ ស្មាតហ្វូន Nokia នេះនឹងទទួលវិញ្ញាបនបត្រ BT 5.0 នេះបើតាមការបញ្ជាក់នៅក្នុងបញ្ជីនេះ។ នេះមានន័យថា ស្មាតហ្វូននេះប្រហែលជាស្មាតហ្វូនថ្នាក់កណ្តាល ឬថ្នាក់ខ្ពស់។

 image

វាមានការប៉ាន់ស្មានថា ស្មាតហ្វូនស៊េរីថ្មី Nokia 1, 3, 6 និង 9 អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC19 នេះមានន័យថា ស្មាតហ្វូន Nokia 6.2 ក៏អាចនឹងបង្ហាញវត្តមានផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូន Nokia 3.1 Plus (TA1124) ក៏បង្ហាញខ្លួនសម្រាប់ Cricket Wireless ផងដែរ។

image

តើក្រុមហ៊ុនបច្ចេកវិទ្យា HMD ពិតជាព្យាយាមក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិកតាមរយៈការបញ្ចេញនូវស្មាតហ្វូន Nokia 6.2 នេះមែនទេ? យើងនឹងត្រូវរង់ចាំមើលសិនរហូតដល់ព្រឹត្តិការណ៍ MWC មកដល់៕