ព័ត៌មាន

អ្នកអាចធ្វើការតម្លើងនូវ MIUI10 នៅលើស្មាតហ្វូន Nokia មួយចំនួនបានផងដែរ!

សមាជិកម្នាក់នៅក្នុងសហគមន៍ Nokia community គឺលោក Hikari Calyx ធ្វើការបង្ហោះនូវព័ត៌មានមួយដែលអ្នកប្រើប្រាស់អាចធ្វើតម្លើងនូវ Xiaomi’s MiUi 10 នៅលើស្មាតហ្វូន Nokia មួយចំនួនផងដែរ។ សម្រាប់ព័ត៌មាននេះគឺមិនទាន់ផ្លូវការនៅឡើយទេ ហើយវាក៏មិនត្រូវណែនាំអោយធ្វើការតម្លើងផងដែរ។

 image

វាដំណើរការនៅលើ “fih_gsi_sdm660_64” Device ដូចជាស្មាតហ្វូន Nokia 6.1, 6.1 Plus, 7 និង 7 Plus ។ យ៉ាងណាមិញ វាមិនទាន់ធ្វើការតេស្តនៅលើស្មាតហ្វូន 7.1 នៅឡើយទេ។ ប្រសិនបើអ្នកចង់ទទួលបាននូវការពិសោធន៍ជាមួយនឹងស្មាតហ្វូន Nokia នេះ អ្នកអាចឆែកមើលទៅលើ MiUI 10 installation guide ស្ថិតនៅលើ XDA forum បាន។

អ្នកអាចឆែកមើលនៅទីនេះ៖ https://forum.xda-developers.com/nokia-7-plus/development/9-0-miui-10-nokia-fihgsisdm66064-t3900312/