ព័ត៌មាន

ស្មាតហ្វូន OLYMPIC ឬ NOKIA 9 PUREVIEW ពិតជាបង្ហាញខ្លួននៅលើ GEEKBENCH មែនទេ?

ស្មាតហ្វូន Nokia 9 Pureview នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ប៉ុន្តែវាក៏មានព័ត៌មានថ្មីអំពីស្មាតហ្វូនដែលមានកាមេរ៉ា ៥ គ្រាប់នេះផងដែរ។ ថ្មីៗនេះស្មាតហ្វូននេះក៏ប្រទះឃើញវត្តមាននៅលើ Geekbench ហើយវាមានឈ្មោះហៅថា Olympic ។

 image

image

នៅក្នុងការធ្វើតេស្តនៅលើ GeekBench ត្រូវបង្ហោះនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដែលបង្ហាញថា​ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 រ៉េមទំហំ 6GB និងប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ នៅក្នុងការធ្វើតេស្ត single-core score គឺមានពិន្ទុ 845 ខណៈពេលដែលពិន្ទុ multi-core score គឺទាបជាងនេះបន្តិច។

ស្មាតហ្វូន Nokia 9 Pureview ប្រហែលជាបំពាក់នូវបន្ទះឈីប Snapdragon 845 ដែលមិនទាន់មានល្បឿនលឿនខ្លាំងក្លាដូចទៅនឹងស្មាតហ្វូនជំនាន់ក្រោយៗរបស់ក្រុមហ៊ុនប្រកួតប្រជែងដែលប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតរបស់ Qualcomm នោះទេ។ យ៉ាងណាមិញ ស្មាតហ្វូននេះនឹងមានសមត្ថភាពខ្លាំងក្លាបំផុតទៅលើបច្ចេកវិទ្យាកាមេរ៉ាទាំង ៥ គ្រាប់របស់វាជាក់ជាមិនខាន៕