ព័ត៌មាន

លោក Donald Trump ចង់ដំណើរការនូវ 6G Network នៅក្នុងសហរដ្ឋអាមេរិក ខណៈពេលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែតេស្ត 5G

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកពិតជាប្រញាប់មែនទែន គាត់ចង់អោយដំណើរការនូវប្រព័ន្ធ 6G នៅក្នុងពេលឆាប់ៗនេះនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងសារបង្ហោះរបស់លោក គាត់ប្រកាសថា គាត់ចង់មើលឃើញនូវបណ្តាញ 6G នៅក្នុងប្រទេសនេះអោយឆាប់បំផុត។ នេះប្រហែលជាពាក់ព័ន្ធទៅនឹងក្រុមហុនបច្ចេកវិទ្យាចិនជាច្រើនដែលកំពុងតែតភ្ជាប់នូវបណ្តាញ 5G នោះ។

 image

ប្រធានាធិបតី Donald Trump និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកត្រូវតែបោះជំហានទៅមុខ។ បច្ចេកវិទ្យា 5G ពេលនេះប្រើប្រាស់បានហើយ ដូចនេះបច្ចេកវិទ្យា 6G ត្រូវតែបង្ហាញខ្លួនអោយបានឆាប់បំផុត។ វាគ្មានហេតុផលដែលសហរដ្ឋអាមេរិកត្រូវដើរក្រោយគេនោះទេ។

image

ការបង្ហោះសារនេះដោយប្រធានាធិបតីសហរដ្ឋអាមេរិកគឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនកំពុងតែនាំមុខទៅលើបច្ចេកវិទ្យា 5G ។ បន្ថែមពីនេះទៀត សហរដ្ឋអាមេរិកក៏បិទមិនអោយក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនលក់នូវឧបករណ៍ 5G របស់ពួកគេផងដែរ។

ពេលនេះ ស្មាតហ្វូនជាច្រើនក៏ប្រើប្រាស់នូវបណ្តាញ 5G ផងដែ។ ស្មាតហ្វូន Samsung Galaxy S10 5G ក៏អាចធ្វើការទាញយកហ្គេម និងវីដេអូលឿនបំផុត។ បច្ចេកវិទ្យា 5G នេះក៏ទ្រទ្រង់ទៅលើ real-time 4k video calls ផងដែរ។ នៅក្នុងខណៈពេលនេះ សហរដ្ឋអាមេរិកគឺនៅពីក្រោយប្រទេសចិន និងកូរ៉េខាងត្បូងក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា 5G នេះ៕