Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Samsung Galaxy Watch Active បង្ហាញខ្លួនជាផ្លូវការជាមួយនឹងរូបរាងយ៉ាងល្អឥតខ្ចោះ!

February 24
09:04 am 2019
Like and Share this page:

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅពេលដែលស្មាតហ្វូន​ត្រកូល Galaxy S10 series បង្ហាញខ្លួននោះ ក្រុមហ៊ុន Samsung ក៏ប្រកាសបង្ហាញនូវនាឡិកា Galaxy Watch Active សម្រាប់ជំនួសកន្លែងរបស់ Gear Sport ។ នាឡិកា Galaxy Watch Active ផ្តោតទៅលើសកម្មភាពនៃការហាត់ប្រាណ និងសុខភាពរបស់អ្នកប្រើប្រាស់ ហើយការរចនារូបរាងរបស់វាពិតជាស្រស់ស្អាតមែនទែន!

 image

នាឡិកា Galaxy Watch Active នេះមានតួខ្លួនអាលុយមីញ៉ូមជាមួយនឹងខ្សែកៅស៊ូធម្មតា ប៉ុន្តែវាមានប៊ូតុង ២ ស្ថិតនៅផ្នែកខាងស្តាំ ។ នាឡិកានេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen operating system ។ អេក្រង់របស់វាគឺជា AMOLED display ជាមួយនឹងថាមពលថ្ម 236mAh ដែលអាចប្រើប្រាស់បាន ២៤ ម៉ោងសម្រាប់ការបញ្ចូលថ្មម្តង។

image

Galaxy Watch Active ផ្តោតទៅលើសកម្មភាពធំៗ ២ គឺ ការដុតកាឡូរី ចំនួននាទីនៃការហាត់ប្រាណ និងការផ្លាស់ទីរៀងរាល់ម៉ោង។ វានឹងធ្វើការតាមដាន ហើយផ្តល់នូវពណ៌ផ្សេងៗគ្នានៅលើអេក្រង់។ Galaxy Watch Active នឹងធ្វើការជូនដំណឹងដូចគ្នាទៅនឹង Apple Watch ទៅលើសម្ពាធឈាមផងដែរ។ នាឡិកានេះមានម៉េមូរីទំហំ 4GB ប្រព័ន្ធ Bluetooth 4.2 និង NFC support សម្រាប់ការទូទាត់តាមទូរស័ព្ទថែមទៀត។ វាមាន ៤ ពណ៌គឺ Silver, Black, Rose Gold, Sea Green ហើយវាមានតម្លៃ $199.99 នៅសហរដ្ឋអាមេរិក។ វានឹងដាក់លក់នៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1612
Yesterday : 15882
This Month : 463431
Last Month : 558892
Total Visitor : 23336989