ព័ត៌មាន

បន្ទាប់ពីធ្វើឱ្យពិភពលោកកក្រើករួចមក Samsung Galaxy S10| S10+ នឹងត្រូវដាក់ឱ្យកម្ម៉ង់ទុកមុនសម្រាប់កម្ពុជាហើយ!

ក្រោយពីការដាក់បង្ហាញជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលមិនបានប៉ុន្មានថ្ងៃផងពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះចាប់ពីថ្ងៃទី ២៣ ខែកម្ភៈ ដល់ថ្ងៃទី ០៥ មីនា ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យក្នុងការដាក់សម្ភោធជាផ្លួវការក៏ដូចជាអបអរដល់ខួប១០ឆ្នាំរបស់Samsung Galaxy ផងដែរ។

 image

 ការផ្តល់ជូនពិសេសសម្រាប់ការកម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន៖ 

 1/ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ 129 ដុល្លារដ៏កាលីបនិងទាន់សម័យ 

2/ ស៊ីមកាត លេខពិសេស Smart ដែលមានតម្លៃ 129 ដុល្លារ

3/ ជាមួយកញ្ចប់Smart ធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេលរហូតដល់  52 សប្តាហ៍ផងដែរ!

 លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “Samsung Galaxy S10|S10+ ពិតជាកំពូលស្មាតហ្វូនដែលធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូលចងចាំក្នុងទំព័រប្រវត្តិសាស្រ្តប្រចាំឆ្នាំ ២០១៩ ព្រមទាំងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មានសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះដោយធ្វើការទាក់ចិត្តរបស់អ្នកស្រឡាញ់គាំទ្រទាំងអស់មិនអាចឈររង់ចាំ និងបង្អង់យូរបានឡើយ”។

 image

លោកក៏បានបញ្ជាក់ថែមទៀតថាសម្រាប់ការកម្ម៉ង់ទុកមុននេះលោកអ្នកគ្រាន់តែកក់មុនត្រឹមតែ $29 តែប៉ុណ្ណោះ ហើយសម្រាប់ការមកទទួលយកស្មាតហ្វូនដ៏អស្ចារ្យនេះគឺចាប់ពីថ្ងៃទី០៦ដល់ ០៨ ខែមីនា ២០១៩។

image

** គួររំលឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមានជម្រើស ៣ ពណ៌ សម្រាប់ជ្រើសរើសដូចជា៖ ពណ៌ស ខ្មៅ និងបៃតង។ ដោយឡែកសម្រាប់តម្លៃវិញ Galaxy S10 ដែលមានអង្គផ្ទុក 128GB មានតម្លៃ 899 ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹងអង្គផ្ទុក 128GB តម្លៃ 989 ដុល្លារ និង 1,159 ដុល្លារសម្រាប់ Galaxy S10+ ដែលមានអង្គផ្ទុក 512GB។

image

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកម្ម៉ង់ចាប់ពីថ្ងៃទី 23 កុម្ភៈដល់ 05 មីនានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។

 ប្រញាប់ឡើង!! មកក្លាយជាម្ចាស់នៃកំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះនេះឱ្យបានមុនភ្លាមទៅ!សូមកុំឱ្យឱកាសនេះកន្លងផុតទៅ!

 ដើម្បីជ្រាបច្បាស់ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូន Samsung Galaxy ទាំង ២ ម៉ូឌែល៖

1. Samsung Galaxy S10

– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ

– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.1 អ៊ីញ កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9

– បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68

– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo

– បំពាក់ Chip Qualcomm Snapdragon 855

– Ram 6 GB Up, Rom 128 GB Up

– កាមេរ៉ាមុខ10MP

– កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)

– ថាមពលថ្ម 3400mAh,

– USB Charge ឬ Wireless Charge

– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច។

– ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!

 2. Samsung Galaxy S10+

– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ

– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.4 អ៊ីញ កោងស្អាតដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9

– បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68

– រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo

– បំពាក់ Chip Qualcomm Snapdragon 855

– អង្គចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និងបន្ថែមក្រៅបានរហូតដល់ 1TB

– កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ 10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len

– កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ)  + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge

– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច!

– ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!