ព័ត៌មាន

Samsung Galaxy S10+ ទទួលពិន្ទុខ្ពស់ជាកាមេរ៉ាថតរូបភាព Selfie ល្អបំផុតពី DXOMark

DXOMark ទើបតែប្រកាសនូវចំណាត់ថ្នាក់របស់ស្មាតហ្វូន Xiaomi’s Mi 9 ដែលប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈនេះ ដែលបង្ហាញថា ស្មាតហ្វូននេះគឺមានការពង្រឹងសមត្ថភាពច្រើនទៅលើប្រព័ន្ធកាមេរ៉ារបស់វា។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Mi 9 នេះត្រូវចាត់ទុកជាកាមេរ៉ាល្អបំផុតចំណាត់ថ្នាក់លេខ ៣ សម្រាប់ការថតវីដេអូ និងការថតរូបភាព។

image

ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មិនរក្សានូវចំណាត់ថ្នាក់នេះយូរទេក្រោយពេលដែលវត្តមានរបស់ស្មាតហ្វូន Samsung Galaxy S10+ ប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ។ តាមរយៈការដាក់ចំណាត់ថ្នាក់នេះ ស្មាតហ្វូន Samsung Galaxy S10+ គឺមានពិន្ទុសរុបចំនួន 109 ដូចគ្នាទៅនឹងស្មាតហ្វូន Huawei Mate 20 Pro និង P20 Pro ផងដែរ។ ប៉ុន្តែនៅក្នុងផ្នែកថតរូបភាពនោះ ស្មាតហ្វូន Galaxy S10 Plus នេះគឺល្អបំផុត។

image

បើមើលទៅលើពិន្ទុសរុប Galaxy S10+ គឺដូចគ្នាទៅនឹងស្មាតហ្វូន Huawei ទាំងពីរនេះប៉ុន្តែតាមរយៈការដាក់ចំណាត់ថ្នាក់ថ្មីៗនេះដោយ DXOmark នោះទៅលើកាមេរ៉ាខាងមុខ Selfie នោះ ស្មាតហ្វូន Galaxy S10 Plus មានពិន្ទុ 96 ខ្ពស់ជាង Mate 20 Pro (75) និង P20 Pro (72) ៕