ព័ត៌មាន

ហេតុអ្វីបានជា 'ji32k7au4a83' ជាលេខសម្ងាត់ទូទៅដែលគួរឱ្យកត់សម្គាល់មួយ?

សម្រាប់មនុស្សជាច្រើនបានផ្លាស់ប្តូរលេខសម្ងាត់ខ្លូនដោយបានផ្លាស់ទីលេខមួយចំនួន Patriots69Lover គឺជាគំនិតរបស់ពួកគេដែលគិតថាជាពាក្យសម្ងាត់រឹងមាំ។ ដូច្នេះគេអាចគិតថាមិនស្មុគស្មាញដូច “ji32k7au4a83″។ លោក Robert Ou វិស្វករផ្នែក Hardware និង Software បានសួរទៅអ្នកគាំទ្រតាម Twitter របស់គាត់ថាប្រសិនបើពួកគេអាចពន្យល់បានថាហេតុអ្វីបានជាចំនួន String ត្រូវបានមើលឃើញដោយ HIBP  ជាងមួយរយដង។

 image

អ្នកជំនាញផ្នាក់ការពារសន្តិសុខលោកទ្រីហ្វិន (Troy Hunt) បានជួយរកមើលថាតើអ៊ីម៉ែលឬទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេបានបង្ហាញនៅក្នុងការរំលោភបំពានទិន្នន័យសំខាន់ណាមួយ។  សេវាកម្មមួយដែលផ្ដល់ជាការស្វែងរកពាក្យសម្ងាត់ ដែលអនុញ្ញាតឱ្យអ្នកពិនិត្យមើលថាតើពាក្យសម្ងាត់របស់អ្នកបានបង្ហាញនៅក្នុងការរំលោភបំពានទិន្នន័យណាមួយ។ ក្នុងករណីនេះ “ji32k7au4a83” ត្រូវបានគេមើលឃើញដោយ HIBP ក្នុងការរំលោភបំពានចំនួន 141។&#039

image

 

ពួកគេបានរកឃើញដំណោះស្រាយចំពោះការពិតរបស់គាត់យ៉ាងឆាប់រហ័ស។ ដោយពាក្យសម្ងាត់គឺចេញពីប្រព័ន្ធ Zhuyin Fuhao សម្រាប់ការសរសេរអក្សរចិនកុកងឺ។ ដោយ “ji32k7au4a83″ បកប្រែជាភាសាអង់គ្លេសថា ” my password.”។

i3 -> 我 -> M

2K7 -> 的 -> Y

au4 -> 密 -> PASS

a83 -> 碼 -> WORD

នេះគឺតារាងពីរដែលពន្យល់ពីរបៀបដែលយូនីកដំណើរការ

មាន tone 4 : 1st tone (hold Space), 2nd tone (6), 3rd tone (3), 4th tone (4), unstressed/lack of tone (7)។

បន្ទាប់មកព្យញ្ជនៈសម្រាប់ការចាប់ផ្តើមដែលបានរៀបចំបញ្ចូលគ្នា: b (1) p (q) m (a) f (z); d (2) t (w) n (s) l (x); g (e) k (d) h (c); j (r) q (f) x (v); zh (5) ch (t) sh (g) r (b); z (y) c (h) ។

បន្ទាប់មកស្រៈ​ : i/yi/y (u) u/wu/w (j) ü/yo (m); a (8) o (i) e (ស្តាប់ទៅដូចជា &#039uh&#039 k) e (ស្តាប់ទៅដូចជា &#039eh' _) ។

បន្ទាប់មកមានព្យញ្ជនៈព្យាង្គចុងក្រោយមួយចំនួន ស្រៈនិងស្រៈ + ស្រៈ / ស្រៈ + បន្សំព្យញ្ជនៈ : ai (9) ei (o) ao (l) ou (!); a (0) en / -n (p) ang (;) eng / -ng (?) ។

I = 我 = wo3 = u (j) + o (i) + 3rd tone (3) ។

បន្ទាប់មកសញ្ញាសម្គាល់ (ដូចជាអង់គ្លេស &#039) = de (toneless) = d (2) + e (k) + toneless (7) ។

Password = 密碼 = 密 ‘secret’ + 碼 (ពាក់កណ្តាលទីពីរនៃ 號碼 ‘number’) 密 = mi4 = m (a) + i (u) + 4th tone (4) 碼 = ma3 = m (a) + a (8) + 3rd tone (3) ។

អាចសន្និដ្ឋានបានថាប្រជាជននៅតៃវ៉ាន់ហាក់ដូចជាមានទម្លាប់នៃការប្រើលេខសម្ងាត់មិនល្អដូចជាពួកយើងទាំងអស់គ្នា – ប៉ុន្តែអ្នកដែលដឹងពីអ្វីដែលកំពុងកើតឡើងនៅទីនេះ។ ដូចនេះផងដែរអ្នកគួរតែបន្ថែមការត្រួតពិនិត្យលើមូលដ្ឋានទិន្នន័យ HIBP ដើម្បីច្បាស់ថាលេខសម្ងាត់ពិតជាមិនមានន័យផ្សេង៕