ព័ត៌មាន

ចាំអង្កាល់ទៀត! Nokia 3.1 Plus កំពុងត្រូវប៉ាន់ខ្លាំង​តម្លៃត្រឹមតែ $179

នៅក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់ជាច្រើនចង់បានស្មាតហ្វូនថ្មីដែលមានតម្លៃសមរម្យសម្រាប់ជីវភាពរបស់ពួកគេ និងការប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួលថែមទៀត។ ជាក់ស្តែងណាស់ NOKIA 3.1 Plus គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលមានភាពទាក់ទាញ អេក្រង់ធំ រូបរាងស៊ីវិល័យជាមួយនឹងតួខ្លួនសក្តិសមបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម និងអ្នកដែលចូលចិត្តការកម្សាន្តទស្សនាវីដេអូ ឬការលេងនៅលើបណ្តាញសង្គមដូចជា Facebook ឬ YouTube ជាដើម។ អ្វីដែលរឹតតែអស្ចារ្យជាងនេះទៀតនោះ NOKIA 3.1 Plus ភ្ជាប់ជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បាន ២ ថ្ងៃ ហើយអេក្រង់វិញគឺផ្តល់កម្រិតពណ៌ច្បាស់ រូបភាពត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះថែមទៀត។

 image

image

ស្មាតហ្វូនស៊េរីថ្មី Nokia 3.1 Plus តម្លៃត្រឹមតែ $179 មានរូបរាងស្រស់ស្អាត តម្លៃល្អៗ ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ និងសមត្ថភាពនៃការប្រើប្រាស់ថាមពលថ្មបាន ២ ថ្ងៃថែមទៀត។ Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។

image

image

 

Nokia 3.1 Plus មានថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។

សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707