ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវ Updates សុវត្ថិភាពសម្រាប់ iOS, Safari , tvOS, iTunes និងការជួសជុលទៅលើបញ្ហាមួយចំនួនទៀត

ក្រុមហ៊ុន Apple បញ្ចេញនូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាមួយនឹងការចេញផ្សាយប្រព័ន្ធ iOS 12.2 និងជួសជុលភាពងាយរងគ្រោះសុវត្ថិភាពចំនួន ៥១ ដែលប៉ះពាល់ដល់ផលិតផល របស់ Apple ជាច្រើនដូចជាលើឧបករណ៍ប្រើអង្គប្រតិបត្តិការ iOS, MacOS, Safari, tvOS, iTunes, iCloud ។

 image

ប្រព័ន្ធប្រតិបត្តិការ iOS ១២.២ ចេញផ្សាយជាមួយនឹងការជួសជុលបញ្ហា សុវត្ថិភាពជាច្រើនដែលប៉ះពាល់ដល់ FaceTime, GeoServices, file , WebKit, Wi-Fi, Siri, Kernel និងសមាសធាតុ iOS ផ្សេងទៀត។ ការធ្វើបច្ចុប្បន្នភាពលើ.MacOS Mojave 10.14.4 ជួសជុលចំណុចខ្សោយ WebKit នានា និងជួសជុលគុណវិបត្តិលើ kernel ដែលអនុញ្ញាត បណ្តាញ NFS ចែកចាយមេរោគ​សិប្បនិម្មិតដើម្បីប្រតិបត្តិបំពាន​។ 

image

ការធ្វើបច្ចុប្បន្នលើ Safari 12.1 ជួសជុលចំណុចខ្សោយក្នុងកម្មវិធី Safari ដែលធ្លាប់អនុញ្ញាតឱ្យទំព័រ មានស្គ្រីបឆ្លង មេរោគ ដោយសារតែសុពលភាពមិនត្រឹមត្រូវ។ ការធ្វើបច្ចុប្បន្នភាពលើ tvOS 12.2 ផ្តល់គុណ សម្បត្តិផ្នែកសុវត្ថិភាពដល់ក្រុមហ៊ុន Apple TV 4K និង Apple TV HD  និងលើ iOS ជួសជុល កំហុស GeoServices  និងជួសជុលផលប៉ះពាល់លើ Siri (CVE-2019-8502) ។ ក្នុងករណី នេះ ភាពងាយរងគ្រោះចំនួន១៩ របស់ iOS ត្រូវគេរកឃើញនៅក្នុងម៉ាស៊ីនកម្មវិធី Webkit ដែលប្រើដោយ Safari, Mail, App Store និងកម្មវិធីផ្សេងទៀតនៅលើ macOS, iOS និង Linux ។