ព័ត៌មាន

Shodan Monitor – Tool ថ្មីសម្រាប់ Setup នូវការជូនដំណឹង Network Alerts និងចរាចរណ៍ឧបករណ៍នៅលើអ៊ីនធឺណិត

Shodanដំណើរការ tool ថ្មីមួយដែលជួយអង្គភាពរកឃើញផលប៉ះពាល់លើឧបករណ៍​របស់ពួកគេនៅលើអ៊ីនធឺណិត។ កម្មវិធី Shodan Monitor រក្សាទុកព័ត៌មានរបស់​ឧបករណ៍​ដែល​ប្រើអ៊ិនធឺណិត។ ​វាអនុញ្ញាតឱ្យអ្នកបង្កើតការជូនដំណឹង​( notifications ) ដំណើរការ មុខងារស្កេន និងអាចមើលឃើញទាំងស្រុងលើអ្វីដែលអ្នកបានភ្ជាប់។

 image

Shodan ត្រូវអ្នក​ជំនាញ​ខាងសន្តិសុខប្រើប្រាស់ដើម្បីរកឱ្យឃើញកុំព្យូទ័រ    ឧបករណ៍ ICS    និង IoT ដែលមានមូលដ្ឋានលើអ៊ិនធឺណិតតាមរយៈការកំណត់(misconfigurations ) ។ វាគឺជាម៉ាស៊ីន​ស្កេនច្រកដ៏ធំដែលអនុញ្ញាតឱ្យគេវិភាគលើអ៊ិនធឺណិតក្នុងរយៈពេលមួយវិនាទី ហើយ អ្នកអាចបញ្ចូល Shodan ជាមួយ Nmap, Metasploit, Maltego, FOCA, Chrome, Firefox និងBrowser ច្រើនទៀត។

image

ឧបករណ៍ Shodan Monitor គឺជាឧបករណ៍ថ្មីមួយ ដែលជួយ ឱ្យអ្នកត្រួតពិនិត្យ និងស្វែងរកឧបករណ៍របស់អ្នកលើអ៊ីនធឺណិត។​ ការរកឃើញទិន្នន័យ​លេច​​ធ្លាយលើ cloud  គេហទំព័រ phishing បានសម្របសម្រួលមូល ដ្ឋានទិន្នន័យនិងច្រើនទៀត។  ជាមួយឧបករណ៍ម៉ូនីទ័រ Shodan អ្នកអាចត្រួតពិនិត្យលើ​គ្រប់​ឧបករណ៍របស់អ្នកដែលភ្ជាប់អ៊ីនធឺណិត។ interface  របស់ tool មើលទៅច្បាស់លាស់​និងផ្តោតលើតែបញ្ហាសំខាន់បំផុតប៉ុណ្ណោះ។”មិនថាអ្នកចង់តាម​ដា​ន IP 1ឬ ISP ជាមួយអតិថិជនរាប់លាននាក់នោះទេ   មុខងារ Shodan បង្កើតឡើងដើម្បីគ្រប់គ្រងលើ​បណ្តាញគ្រប់ទំហំដោយមិនចាំបាច់បំបែកវាទេ” ។