ព័ត៌មាន

បុរសម្នាក់បានសារភាពថាបានបោកប្រាស់ក្រុមហ៊ុន Facebook និង Google អស់ជាង ១០០ លានដុល្លារ

វាហាក់ដូចជាពិបាកក្នុងការជឿថាក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook និង Google អាចក្លាយជាជនរងគ្រោះនៃការបោកប្រាស់ (scam) ប៉ុន្តែចាប់ពីឆ្នាំ ២០១៣ និង ២០១៥ ក្រុមហ៊ុនពីរនេះត្រូវបានគេបោកឲ្យបង់ប្រាក់រាប់សិបលានដុល្លាទៅក្រុមអ្នកបោកប្រាស់។

 image

កាលពីសប្ដាហ៍មុនបុរសវ័យ 50 ឆ្នាំម្នាក់បានសារភាពថាគាត់មានតួនាទីជាអ្នកក្លែងបន្លំ ដែលបានរកប្រាក់ចំណូលបាន ៩៨ លានដុល្លារពី Facebook និង ២៣ លានដុល្លារពី Google ។ លោក Evaldas Rimasauskas បានសារភាពកំហុសចំពោះការលួចបន្លំ និងត្រូវបានចោទប្រកាន់ពីបទលួចអត្តសញ្ញាណនិងការលាងលុយកខ្វក់។ គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 30 ឆ្នាំនៅពេលចៅក្រមកាត់ទោសនៅក្នុងខែកក្កដា។

image

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ព្រះរាជអាជ្ញាបានចោទប្រកាន់ថា Rimasauskas បានបង្កើតគម្រោងលួចបន្លំក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ រួមបញ្ចូលទាំងក្រុមហ៊ុន Google និង Facebook ផងដែរ។ដោយធ្វើការជាមួយក្រុមអ្នករួមគំនិតមិនស្គាល់អត្តសញ្ញាណ ឧក្រិដ្ឋជនបានក្លែងបន្លំអាសយដ្ឋានអ៊ីម៉ែល វិក័យប័ត្រនិងក្រដាសអាជីវកម្ម ដើម្បីបោកបញ្ឆោតក្រុមហ៊ុនយក្សទាំងពីរដើម្បីផ្ទេរការទូទាត់ ទៅគណនីធនាគារបង្កើតឡើងដោយ Rimasauskas ។

ដោយបានប្រាប់តុលាការថាគាត់បានបង្កើតគណនីធនាគារក្លែងក្លាយនៅក្នុងប្រទេសមួយចំនួនដើម្បីទទួលបានការទូទាត់និងបានចុះហត្ថលេខាលើកិច្ចសន្យាក្លែងក្លាយនិងឯកសារដែលបានជួយដល់ដំណើរការផ្ទេរប្រាក់។ក្រុមហ៊ុន Google បានប្រាប់ Bloomberg នៅក្នុងសេចក្តីថ្លែងការណ៍មួយថាចាប់តាំងពីពេលនោះមកគេបានពិនិត្យការទូទាត់ឡើងវិញខណៈដែល Facebook បាននិយាយថាខ្លួនបាន “បានពិនិត្យប្រាក់ចំណូលភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ”។

លោក Geoffrey Berman មេធាវីអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែល Evaldas Rimasauskas បានសារភាពនៅថ្ងៃនេះ គាត់បានបង្កើតគម្រោងការណ៍មិនច្បាស់លាស់ដើម្បីរៃអង្គាសក្រុមហ៊ុននៅអាមេរិកចំនួន ១០០ លានដុល្លារហើយបន្ទាប់មកបញ្ចូលប្រាក់ទាំងនោះទៅក្នុងគណនីធនាគារនៅជុំវិញពិភពលោក។