Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ចង់ដឹងទេថាតើ OPPO Reno 10X ផលិតដោយរបៀបណាអត់?

May 31
04:58 pm 2019
Like and Share this page:

រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និង ស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាម៉េរាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែបានឃើញភ្លាម ឡើងព្រឺសំបុរគីង្គក់តែម្តង​ ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និង ច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និងទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួននៃស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា“ Get Ready For Reno” ដែលអាចឲ្យពួកយើងយល់បានថាអ្វីៗទាំំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។

តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង! ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូឌែលថ្មីនេះ បង្កើតឡើងគឺមានភាពរឹងមាំ និង ផ្តល់ជំនឿចិត្តសម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និង រូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបីប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X  Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ! ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជានៅថ្ងៃណាឲ្យពិតប្រាកដ និង អាចមានតម្លៃប៉ុន្មាន? ប៉ុន្តែតាមការកត់សំគាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាតែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួន ក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័ស វានឹងបង្ហាញខ្លួនម៉ូឌែលថ្មីរបស់ខ្លួននៅលើទីផ្សារហើយ! គ្រាន់តែយើងខ្ញុំមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជាប៉ុន្មានប្រភេទនោះទេ! ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ! ចង់បានមូយដែរ គ្រាន់ Zoom មើលភពផ្សេងៗដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រលាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន)!៕

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5760
Yesterday : 17630
This Month : 436379
Last Month : 558892
Total Visitor : 23309937