ព័ត៌មាន

ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ នេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Mate 20 X និងស្មាតហ្វូនដែលអាចបត់បាន Mate X ដែលជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួន ប៉ុន្តែឆាប់ៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Honor ក៏នឹងប្រកាសបង្ហាញនូវស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួនផងដែរ។

នៅក្នុងបទសម្ភាសន៍នៅសៀងហៃនេះ លោក George Zhao ដែលជាអគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏នឹងបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ​ ២០១៩ នេះផងដែរ។ ស្មាតហ្វូន Honor នេះគឺមានការកើនឡើងនៅលើទីផ្សារដល់ទៅ ៥០% ទៅលើប្រាក់ចំណេញរបស់ខ្លួននៅក្នុងទីផ្សារក្រៅពីប្រទេសចិន។

យ៉ាងណាមិញ នៅក្នុងសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិកក៏ត្រូវហាមប្រាមពីការធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Honor ផងដែរ។ វាក៏មាការប៉ះពាល់ទៅដល់ការលក់របស់ស្មាតហ្វូន Honor 20 Pro ផងដែរ។ តាមការបញ្ជាក់ថា លោក Ming-Chi Kuo ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងខាតបង់ការលក់ស្មាតហ្វូនរបស់ខ្លួនរហូតដល់ទៅ 90 លានគ្រឿងនៅក្នុងឆ្នាំនេះប្រសិនបើមានបញ្ហាទៅលើ Android OS នេះ៕

image

image