ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា SOFTBANK ជ្រើសរើស Nokia សម្រាប់ផ្គត់ផ្គង់ទៅលើបច្ចេកវិទ្យា 5G

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺធ្វើអាជីវកម្មបានយ៉ាងល្អទៅលើផ្នែក Networking នៅក្នុងរយៈពេលថ្មីៗនេះ។ ជាមួយនឹងការសហការជាមួយនឹងប្រតិបត្តិករ TIM របស់អ៊ីតាលីនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ទទួលបាននូវការបញ្ចូនទិន្នន័យចំនួន 550 Gigabits ក្នុងមួយវិនាទីនៅលើ 350 km ពីទីក្រុង ROME ទៅកាន់ទីក្រុង Florence ។

នេះគឺជាការបញ្ចូនទិន្នន័យរយៈចំងាយឆ្ងាយដោយប្រើប្រាស់នូវបណ្តាញ High-Speed networks ដែលជាការអភិវឌ្ឍទៅលើបណ្តាញ 5G network នៅក្នុងប្រទេសអ៊ីតាលីនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសថា ក្រុមហ៊ុន Telefonica របស់អេស្ប៉ាញនឹងប្រើប្រាស់នូវដំណោះស្រាយទៅលើបច្ចេកវិទ្យា Deepfield Cloud Intelligence analytics solution របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក្នុងការពង្រឹងទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់ និង Troubleshoot Content នៅក្នុងពេលភ្លាមៗថែមទៀត។

ពេលនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្វើការផ្គត់ផ្គង់ទៅលើបច្ចេកវិទ្យា 5G network សម្រាប់ក្រុមហ៊ុន Softbank នៅក្នុងប្រទេសជប៉ុនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថា ក្រុមហ៊ុន Softbank នឹងប្រើប្រាស់នូវដំណោះស្រាយនៃ AirScale solution សម្រាប់ការចែកចាយ និងការតភ្ជាប់ទៅលើ RAN ជាលក្ខណៈមូលដ្ឋាននោះ៕

image

image