ព័ត៌មាន

Nokia 2.2 ស៊េរីថ្មីនេះពិតជាឡូយស្រស់ស្អាត និងពណ៌ទាក់ទាញខ្លាំងមែនទែន!

ក្រោយពេលដែលស្មាតហ្វូន Nokia 9 PureView ដែលជាប្រភេទស្មាតហ្វូន High-End បង្ហាញខ្លួននៅលើទីផ្សាររួចហើយនោះ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏នាំយកនូវស្មាតហ្វូន Nokia 2.2 ស៊េរីថ្មីមួយទៀតសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ។

ស្មាតហ្វូន​Nokia 2.2 នេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ waterdrop-style notch មិនមែនជាអេក្រង់ Puch-Hole Display នោះទេ។ ស្មាតហ្វូន Nokia 2.2 នេះគឺស្ថិតនៅក្នុង Android One Program ហើយពេលនេះវាដំណើរការនូវ Android Pie ដែលនាពេលខាងមុខដ៏ខ្លីនេះវានឹងធ្វើការអាប់ដេតទៅកាន់ Android Q ។

ស្មាតហ្វូន Nokia 2.2 នេះមានអេក្រង់ 5.7-inch ជាមួយនឹងកម្រិតភាពច្បាស់ 1520 x 720 pixel បន្ទះឈីប MediaTek Helio A22 SoC កាមេរ៉ាខាងក្រោយ 13MP កាមេរ៉ាខាងមុខ 5MP និងថាមពលថ្ម 3,000 mAh ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងប៊ូតុង Google Assistant ថែមទៀត។ ស្មាតហ្វូននេះនឹងដាក់លក់ចាប់ពីថ្ងៃទី ១១​ខែមិថុនានេះនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងទំហំ 2GB RAM/16GB storage និង 3/32GB ៕

image

image