ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​NOKIA 4.2 ពង្រីកទីផ្សារដល់អៀរឡង់ ខណៈពេលស្មាតហ្វូននេះលក់ក្នុងតម្លៃ $169 នៅកម្ពុជា

ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 បង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសអៀរឡង់តាមរយៈក្រុមហ៊ុន​ Littlewoods ។ ស្មាតហ្វូនស៊េរីថ្មីនេះមានកម្លាំងម៉ាស៊ីន Hardware ខ្លាំង ហើយមានតម្លៃសមរម្យថែមទៀត។ សម្រាប់ទីផ្សារនៅក្នុងប្រទេសនេះសម្រាប់ទំហំ  Nokia 4.2 3/32 GB version គឺមានតម្លៃ €185 ។

សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺមានលក្ខណៈពិសេសទាក់ទាញខ្លាំងមែនទែនដោយសារតែវាមានអេក្រង់ទំហំ 5.71-inch HD+ display, Snapdragon 439 ប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងកាមេរ៉ាទំហំ 13MP, f2.2 និងថាមពលថ្មទំហំ 3000 mAh ប្រើប្រាស់បានពីរថ្ងៃថែមទៀត។

នៅក្នុងទីផ្សារនៃប្រទេសកម្ពុជាវិញនោះ ស្មាតហ្វូននេះមានតម្លៃ $169 ៕

image

image