Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

រូបភាព Renders របស់ស្មាតហ្វូន Samsung Galaxy Note 10 ពិតជាស្រស់ស្អាតមែនទែន!

June 13
08:31 am 2019
Like and Share this page:

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 10 series នេះគឺជាស្មាតហ្វូនដែលមនុស្សជាច្រើនទន្ទឹងរង់ចាំនៅក្នុងឆ្នាំនេះ។ ថ្មីៗនេះ វាមានការបែកធ្លាយនូវរូបរាងដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន Galaxy Note 10 នេះ។ ស្មាតហ្វូននេះនឹងមិនមានកាមេរ៉ាផ្តេកដូចមុនទៀតនោះទេ ប៉ុន្តែវានឹងមានការរចនាជាមួយនឹងកាមេរ៉ាបញ្ឈរយ៉ាងស្រស់ស្អាតបំផុត។

ស្មាតហ្វូន Galaxy Note 10 គឺមានរូបភាព Renders ដែលផ្អែកទៅលើ CAD ដែលមានកាមេរ៉ា ៣ គ្រាប់។ តាមការបញ្ជាក់នៃពាក្យចចាមអារ៉ាមនេះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាចេញពី Galaxy S10 series ។ វាមានកាមេរ៉ាគោលដែលមានទំហំ 12-megapixel sensor ដែលធ្វើការពង្រឹងទៅលើការថតរូបភាពនៅកន្លែងដែលខ្វះពន្លឺតិចផងដែរ។ កាមេរ៉ាទី ២ គឺ 12-megapixel ប្រើប្រាស់នូវ 2x telephoto zoom lens និងកាមេរ៉ាទី ៣ 16-megapixel super-wide-angle ។

វាក៏មានភ្លើង LED flash នៅក្បែរកាមេរ៉ានេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 នេះនឹងមានអេក្រង់ទំហំ 6.3-inch curved AMOLED panel ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ គែមស្តើងថែមទៀត។ វាមានកាមេរ៉ាខាងមុខទំហំ 10-megapixel selfie ថែមទៀតផង៕

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 15226
Yesterday : 20452
This Month : 438114
Last Month : 504810
Total Visitor : 24311691