ព័ត៌មាន

ព័ត៌មានផ្លូវការ៖ ទិន្នន័យរបស់ស្មាតហ្វូន Nokia នឹងធ្វើការរក្សាទុកនៅក្នុងប្រទេសហ្វាំងឡង់ដើម្បីសុវត្ថិភាព

ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ Nokia គឺ HMD Global បញ្ជាក់ជាផ្លូវការថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរនូវទិន្នន័យរបស់ស្មាតហ្វូន Nokia ទៅកាន់ Servers នៅក្នុងតំបន់អ៊ឺរ៉ុបវិញគឺនៅក្នុងប្រទេសហ្វាំងឡង់។ ក្រុមហ៊ុន​ HMD Global នឹងធ្វើការរក្សាទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់នៅទីនេះ ហើយអ្នកប្រើប្រាស់អាចធ្វើការស្នើសុំ និងលុបចោលនូវទិន្នន័យទាំងអស់របស់ក្រុមហ៊ុន HMD បានរក្សាទុកក៏បាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន HMD Global ប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន CGI និង Google Cloud ដើម្បីធ្វើការទទៅលើទិន្នន័យទាំងនេះដែលនឹងផ្តល់ផលចំណេញសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia ទាំងអស់នៅជុំវិញពិភពលោក។ ស្មា

តហ្វូនដំបូងគេដែលនឹងធ្វើការផ្ញើទិន្នន័យទៅកាន់ប្រទេសហ្វាំងឡង់ជាជាងទៅកាន់ប្រទេសសិង្ហបុរីរួមមាន Nokia 4.2, Nokia 3.2 និង​ Nokia 2.2 ។ សម្រាប់ទិន្នន័យរបស់ស្មាតហ្វូនផ្សេងទៀតគឺនឹងធ្វើការបញ្ជូននៅពេលដែលអាប់ដេតទៅកាន់ Android Q នៅក្នុងឆ្នាំនេះ ឬនៅឆ្នាំ ២០២០ ៕

image

image