ព័ត៌មាន

ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់គ្រឿងបរិក្ខារអេឡិចត្រូនិចរបស់ខ្លួនទូទាំងប្រទេស និងដាក់បង្ហាញកំពូលទូរទស្សន៍ QLED 8K 2019 ដ៏ឆ្លាតវៃបំផុត

ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំដ៏ពិសេសមួយយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនស្ថិតក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាននៅ វិមានពិភពថ្មី សែនសុខ!

image

image

image

image

សូមបញ្ជាក់ផងដែរថានេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន! ហើយគោលបំណងក្នុងការបង្កើតឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រនិងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទាំងអស់របស់សាមសុង ក៏ដូចជា អបអរសាទរដល់ការបើកសម្ពោធជាផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ដ៏ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៏ទទួលបានពានរង្វាន់លំដាប់ពិភពលោកទៅលើពន្លឺនិងរូបភាពដែលល្អឥតខ្ជោះគ្មានគូរប្រៀបក្នុងកំរិត8K។

image

image

image

image

ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និងការទទួលទានម្ហូបអាហារពិសេសៗដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវ គ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។

image

image

image

image

image

image

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង ដើម្បីទទួលបានជោគជ័យឈរក្នុងលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើងទាំងអស់គ្នាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។

image

image

image

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅក្នុងប្រទេសកម្ពុជា។

 លោក ហេង ណាឡុច ប្រធានផ្នែកលក់នៃក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជាអ្នកតំណាងចែកចាយធំរបស់ផលិតផលសាមសុង បានមានប្រសាសន៍ថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផលសាមសុងគឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង ព្រោះថារាល់ផលិតផលរបស់សាមសុងគឺតែងតែឆ្លើយតបនឹងតំរូវការអតិជន ហើយពេលដែលខ្ញុំបានឃើញទូរទស្សន៍ Samsung QLED 8K នេះគឺអាចនិយាយបានថាជាកំពូលទូរទស្សន៏ដ៏វៃឆ្លាត ទំនើប ទាន់សម័យជាមួយនឹងរូបរាងដ៏ទាក់ទាញ។ និយាយជារួមទៅខ្ញុំហ៊ាននិយាយថា សាមសុង ធ្វើបានល្អ និងស័ក្តិសមជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល”។

 រីឯបងលោក ឡុង ណារ៉ា  ម្ចាស់ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជាអ្នកតំណាងចែកចាយម្នាក់របស់ផលិតផលសាមសុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ផងដែរថា ”សំរាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ”។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជនរបស់ សាមសុង ទាំងអស់នឹងនៅតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត!