ព័ត៌មាន

ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើលបំផុត!

ស្មាតហ្វូន Huawei nova4 បានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ជាមួយនិងការប្រកាសពីតម្លៃដ៏រំជើបរំជួល ត្រឹមតែ $399 តែប៉ុណ្ណោះ។ បើយើងនិយាយពី ស្មាតហ្វូនប្រភេទអេក្រង់ប្រជ្រុយដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន តម្លៃគឺចាប់ពី $800 ទៅជាង $900 ប៉ុន្តែ Huawei nova4 វិញមានតម្លៃត្រឹមតែជាង $300 និងមានចំណុចពិសេសៗជាច្រើន

1.   ការរចនា៖អេក្រង់ប្រជ្រុយលាតកប់កែមជាមួយកំរិតបង្ហាញ​ Fullview Display ទំហំ 6.4 អ៊ីញ ដែលការចោះ      អេក្រង់សម្រាប់កាមេរ៉ាមុខមានទំហំតូចត្រឹមតែ​ 4.5mm មិនធ្វើឲ្យអ្នកមានអារម្មណ៍រំខានដោយសារស្នាមចោះនេះឡើយ។

2.   ដំណើរការដោយអង្គចងចាំ ( RAM) 8 GB និងអង្គផ្ទុកទិន្ន័យ (ROM) 128GB។ បើប្រៀបធៀបទៅនិងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល Huawei nova4 មាន RAM និង ROM ធំជាង។

3.   បន្ទះឈីប Kirin 970 ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានលឿន មិនរំអាករអួល និងជួយសន្សំសំចៃថ្ម ថែមទាំងដំណើរការដោយ​ GPU Turbo 2.0 ដែលផ្តល់បទពិសោធន៍ក្នុងការលេងហ្គេមបានយ៉ាងរលូន និងល្អឥត    ខ្ចោះ។

Huawei nova4 បំពាក់ដោយកាមេរ៉ាមុខបែប AI ទំហំ​ 25MP និងកាមេរ៉ាក្រោយ3 គ្រាប់ ដែលកាមេរ៉ាទីមួយមានទំហំ​ 16MP អាចថតរូបបែប Ultra Wide Angle កាមេរ៉ាទីពីរទំហំ 20MP ថតរូបបែប Wide Angle និងកាមេរ៉ាទីបីដែលថតរូប Bokeh។​ Huawei nova4 មានលក់នៅលើទីផ្សារហើយ​​ ដែលមានការថែមជូន ​Bluetooth Speaker និងស៊ីម Smart លេខពិសេសជាមួយគម្រោង Smart ThomMong 12 សប្តាហ៍ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅតាមបណ្តាហាងទូរសព្ទនានាទូទាំងប្រទេស។

 ក្រៅពីការបង្ហាញខ្លួនជាផ្លូវការរបស់ Huawei nova4 ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសពីស្មាតហ្វូន  P30 Pro ពណ៍ថ្មី Amber Sunrise ផងដែរ។ ពណ៍ថ្មីនេះ ពិតជាស្រស់ស្អាត កាលីប ទាន់សម័យ ដែលជាពណ៍ថ្មីដំបូងគេបង្អស់នៅក្នុងទីផ្សារស្មាតហ្វូន។ Huawei P30 Pro Amber Sunrise មានតម្លៃ $999 ដែលអ្នកអាចរកទិញបាននៅលើតែ​ Facebook pages និង Instagram រកអាយដូលរបស់អ្នក​ អ្នកនាងឱក សុគន្ធកញ្ញា និងលោក នីកូ ប៉ុណ្ណោះ។

image

image

image

image