ព័ត៌មាន

NOKIA ចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនឧបករណ៍អង់តែនសម្រាប់យោធានៅសហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយបច្ចេកវិទ្យា 5G

យើងស្ថិតនៅក្នុងឆ្នាំមួយនៃបច្ចេកវិទ្យា 5G ។ សម្រាប់បច្ចេកវិទ្យា wireless connectivity technology ជំនាន់ចុងក្រោយបំផុតនេះគឺត្រៀមធ្វើពាណិជ្ជកម្មនៅក្នុងតំបន់មួយចំនួននៅលើពិភពលោកនេះដូចជាប្រទេសកូរ៉េខាងត្បូង ឬ San Marino ហើយបច្ចេកវិទ្យានេះក៏ធ្វើការតេស្តនៅក្នុងសហរដ្ឋអាមេរិក ហ្វាំងឡង់ ចិន និងប្រទេសជាច្រើនទៀត ពិសេសនៅក្នុងប្រទេសដែលអភិវឌ្ឍរួចហើយនោះ។

នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន Nokia និងក្រុមហ៊ុនកុលបុត្រសម្ព័ន្ធ SAC Wireless របស់ Nokia ក៏ចាប់ផ្តើមនូវកម្មវិធីហ្វឹកហាត់សម្រាប់ក្រុមការងារឧបករណ៍អង់តែនសម្រាប់យោធារបស់សហរដ្ឋអាមេរិកផងដែរ។ ខណៈពេលដែលវាមានកំណើនការងារនិងឱកាសនៅក្នុងបច្ចេកវិទ្យា 5G នេះ យោធាជាច្រើននៅក្នុងសហរដ្ឋអាមេរិកក៏នៅខ្វះការងារខ្ពស់បំផុតផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទិញយកក្រុមហ៊ុន​ SAC Wireless នៅក្នុងឆ្នាំ ២០១៤​ នៅក្នុងទឹកប្រាក់ដែលមិនដឹងនោះទេ នេះបើតាមការបញ្ជាក់របស់ Forbes ។ ក្រុមហ៊ុន SAC Wireless គឺជាអ្នកជំនាញទៅលើប្រព័ន្ធអង់តែននៅខាងក្រៅ និងខាងក្នុង ហើយក៏ជំនាញទៅលើការថែទាំឧបករណ៍អង់តែននេះផងដែរ៕

image

image