ព័ត៌មាន

EHA ប្រកាសថា Huawei P30 Pro គឺជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០១៩

GSMA ទើបតែប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Huawei P30 និង P30 Pro គឺជាស្មាតហ្វូនដែលល្អបំផុតនៅក្នុងតំបន់អាស៊ីខណៈពេលដែលស្មាតហ្វូន P30 Pro នេះក៏ឈ្នះពានរង្វាន់ជាស្មាតហ្វូនល្អបំផុតរបស់ EHA 2019 ផងដែរ។

ពានរង្វាន់អ៊ឺរ៉ុប European Hardware Awards 2019 ប្រកាសថា ស្មាតហ្វូន P30 Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺជាស្មាតហ្វូនដែលល្អបំផុតនៅក្នុងឆ្នាំ ២០១៩ នេះដោយសារតែវាភ្ជាប់ជាមួយនឹង Hardware ដ៏ល្អបំផុតរួមជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro នេះគឺមានការប្រកួតប្រជែងផងដែរជាមួយនឹងស្មាតហ្វូន iPhone XS, XR, Pixel 3, Mate 20 Pro, OnePlus 6T, Galaxy Note 9, Galaxy S10+, Galaxy S10e និង Xiaomi Mi9 ។

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាថា ការលក់ស្មាតហ្វូននេះគឺមានការកើនឡើងនៅក្នុងពេលប៉ុន្មានថ្ងៃនេះ ហើយក្រុមហ៊ុននេះមានការនាំចេញស្មាតហ្វូនបានចំនួន ១០ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៨៥ ថ្ងៃប៉ុណ្ណោះ ដែលមាន ៦២ ថ្ងៃលឿនជាងស្មាតហ្វូនជំនាន់មុនដែលអាចសម្រេចបាន ១០ លានគ្រឿងនោះ។

Huawei P30 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ទំហំ 6.47-inch OLED display រួមជាមួយនឹងបន្ទះឈីប Kirin 980, 6/8GB រ៉េម និងម៉េមូរីទំហំ 128/256/512GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4200mAh និងការទ្រទ្រង់ទៅលើ Max 40W និង EMUI 9.1 (Android 9.0 Pie) ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 40MP main + 20MP ultra-wide lens + 8MP optical lens + ToF ។ សម្រាប់កាមេរ៉ា់ខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 32MP ៕

image

image