ព័ត៌មាន

ស្មាតហ្វូន Huawei P30 និង P30 Pro ទទួលបានពានរង្វាន់ល្អបំផុតឆ្នាំ ២០១៩ ពី GSMA

កាលពីថ្ងៃទី ២៧ ខែមិថុនាថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ 2019 MWC Shanghai ក្រុមហ៊ុន GSMA ប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Huawei P30 និង P30 Pro គឺជាអ្នកឈ្នះទទួលបានពានរង្វាន់ Asia Mobile Awards នៅក្នុងឆ្នាំនេះដែលសមិទ្ធិផលមួយដ៏អស្ចារ្យទៀតសម្រាប់ស្មាតហ្វូនត្រកូលនេះ។

នៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2019 នេះ លោក He Gang ដែលជាអគ្គនាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសកាលពីថ្ងៃទី ២០ ខែមិថុនានេះថា ស្មាតហ្វូនស៊េរីថ្មី Huawei P30 series នេះលក់បានច្រើនជាង ១០ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៨៥ ថ្ងៃប៉ុណ្ណោះដែលលឿនជាងស្មាតហ្វូន P20 series ដល់ទៅ ៦២ ថ្ងៃដើម្បីសម្រេចបាននូវការលក់ចំនួន ១០ លានគ្រឿងនោះ។

ស្មាតហ្វូន Huawei P30 មានអេក្រង់ 6.1-inch OLED display, ជាមួយនឹងបន្ទះឈីប Kirin 980, 6/8GB RAM និង 128GB internal storage ។ ស្មាតហ្វូននេះមានថាមពលថ្ម 3650mAh និងទ្រទ្រង់នូវ HUAWEI SuperCharge និង EMUI 9.1 (Android 9.0 Pie) ថែមទៀត។ សម្រាប់ការថតរូបវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់ទំហំ 40MP main + 16MP ultra-wide lens + 8MP optical lens និងកាមេរ៉ាមុខទំហំ 32MP ។

ចំណែក  Huawei P30 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ទំហំ 6.47-inch OLED display រួមជាមួយនឹងបន្ទះឈីប Kirin 980, 6/8GB រ៉េម និងម៉េមូរីទំហំ 128/256/512GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4200mAh និងការទ្រទ្រង់ទៅលើ Max 40W និង EMUI 9.1 (Android 9.0 Pie) ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 40MP main + 20MP ultra-wide lens + 8MP optical lens + ToF ។ សម្រាប់កាមេរ៉ា់ខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 32MP ៕

image

image