ព័ត៌មាន

តើបានទស្សនាវីដេអូផ្លូវការរបស់ស្មាតហ្វូន Huawei Mate 20 X 5G ហើយឬនៅ?

ស្មាតហ្វូនស៊េរីថ្មី​ Huawei Mate 20 X 5G ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជាច្រើនៅក្នុងតំបន់អ៊ឺរ៉ុប ខណៈពេលដែលបច្ចេកវិទ្យា 5G networks ពេលនេះត្រូវចាប់ផ្តើមធ្វើពាណិជ្ជកម្មហើយនោះ ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញនូវវីដេអូផ្លូវការរបស់ស្មាតហ្វូន Huawei Mate 20 X 5G ដែលបង្ហាញអំពីសមត្ថភាពនៃបច្ចេកវិទ្យា 5G នៅលើស្មាតហ្វូននេះផងដែរ។

ពេលនេះ ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងបញ្ជីនៅលើគេហទំព័ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 7.2 inch OLED display ភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin 980 processor + Balong 5000 5G modem ថាមពលថ្មទំហំ 4200mAh ជាមួយនឹងបច្ចេកវិទ្យា 40W fast charge និងប្រព័ន្ធប្រតិបត្តិការ EMUI 9.1 (Android Pie) ថែមទៀត។

ស្មាតហ្វូននេះមានម៉េមូរីទំហំ 8GB memory + 256GB Storage version ។ វាមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ទំហំ 40 MP (Wide Angle Lens, f/1.8 aperture) + 20 MP (Ultra Wide Angle Lens, f/2.2 aperture) + 8 MP (Telephoto, f/2.4 aperture) និងកាមេរ៉ាខាងមុខទំហំ 889 Euros ($980, 6610 Yuan) ។ ស្មាតហ្វូននេះក៏ត្រៀមខ្លួនដាក់លក់នៅក្នុងប្រទេសចិនឆាប់ៗនេះផងដែរ៕

 image

image