ព័ត៌មាន

របៀបបិទ Porn នៅលើ Android និង​ iOS ដោយប្រើប្រាស់ Settings និង Apps

សព្វថ្ងៃនេះ ស្មាតហ្វូនបានក្លាយជាឧបករណ៍មួយសម្រាប់ធ្វើការឆែកមើលនូវ​Contents ជាច្រើនបាននៅលើអ៊ីនធឺណិតដោយគ្មានដែនកំណត់នោះទេ។ សម្រាប់ Contents មួយចំនួនគឺទទួលបានការចាប់អារម្មណ៍ខ្លាំងប្រសិនបើវាងាយស្រួលប្រើប្រាស់ និងចូលទៅមើល។ ជាក់ស្តែង អ៊ីនធឺណិតក៏បង្ករនូវគ្រោះថ្នាក់សម្រាប់កូនៗ និងសមាជិកនៅក្នុងគ្រួសាររបស់អ្នកផងដែរដោយសារតែពួកគេលេងគ្មានដឹងម៉ោងជាក់លាក់នោះទេ។

សម្រាប់មនុស្សវ័យធំបន្តិចក៏ប្រើប្រាស់នូវឧបករណ៍ស្មាតហ្វូនរបស់ពួកគេសម្រាប់បើកមើលនូវ Contents ផ្តេសផ្តាស់ដូចជា Porn ជាដើមនៅលើស្មាតហ្វូន។ ពេលនេះ យើងនឹងប្រាប់ពីវិធីក្នុងការបិទនូវ Porn Contents នៅលើ Android និង iPhones របស់អ្នក។

image

របៀបបិទ Porn នៅលើ Android

១. កម្មវិធី SecureTeen Parental Control ដើម្បីគ្រប់គ្រងទៅលើសកម្មភាពអនឡាញជាច្រើន និងវេបសាយដែលឆែកនៅលើស្មាតហ្វូនរបស់អ្នក និងបិទវេបសាយណាដែលអ្នកយល់ថាមិនល្អចោលបាន។ កម្មវិធីក៏ជួយទៅលើរឿង Cyber Bullying, Pornography និងរឿងផ្តេសផ្តាស់ជាច្រើនទៀត។

២. កម្មវិធី Safe Browser Parental Control ដែលជាប្រភេទ Web Content Filtering Browser ផ្អែកទៅលើ Cloud សម្រាប់បញ្ជាពីចម្ងាយទៅលើស្មាតហ្វូន និងបិទនូវ Porn ចេញពីស្មាតហ្វូន Android បាន។

៣. កម្មវិធី Mobile Fence Parental Control សម្រាប់កំណត់ពេលវេលាប្រើប្រាស់ និងការពារអ្នកកុំអោយចូលទៅកាន់វេបសាយដែលមាន Contents ផ្តេសផ្តាស់នោះ។

៤. កម្មវិធី Screen Time Parental Control សម្រាប់គ្រប់គ្រងទៅលើពេលវេលាដែលអ្នក Browse Apps និងវេបសាយនៅលើស្មាតហ្វូន ឬ​ថេប្លេត Android របស់អ្នក។

៥​. កម្មវិធី Web Filter with App Control សម្រាប់ធ្វើការ Filter ទៅលើ Porn នឹងបញ្ជាពីចម្ងាយដើម្បីការពារការចូលទៅកាន់វេបសាយដែលមាន Content បែបនេះបាន។

៦. កម្មវិធី NetSpark Parental Control សម្រាប់ធ្វើការបិទទៅលើ Contents និង URLs នៃវេបសាយ Porn។

៧. ShieldMyTeen Parental Control សម្រាប់ធ្វើការ Filter ទៅលើ វេបសាយដែលមាន Contents នៅលើ Porn ។

របៀបបិទនៅលើ iPhone

វិធីទី ១៖ ចូលទៅកាន់ Settings > General > Restrictions > Enable និងដាក់ Pass-Code ថ្មី > ចូលទៅ Allowed Content និងចុចនៅលើ Websites > ចុចនៅលើ Limit Adult Websites ៕

វិធីទី ២៖ អ្នកក៏អាចប្រើប្រាស់កម្មវិធី Norton Family, Kaspersky Safe Browser, Safe Eyes Mobile, Mobicip Safe Browser សម្រាប់បិទទៅលើវេបសាយ Porn បានផងដែរ៕