ព័ត៌មាន

Honor 9X នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៣ ខែកក្កដានេះ!

បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូន Honor 20 series រួចហើយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូន X-Series ជំនាន់បន្ទាប់របស់ខ្លួននៅក្នុងខែនេះដែលនឹងបន្តដំណើរពីស្មាតហ្វូន Honor 8X ។

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសជាផ្លូវការថា ស្មាតហ្វូនស៊េរីថ្មី Honor 9X របស់ខ្លួននឹងប្រកាសបង្ហាញនៅថ្ងៃទី ២៣ ខែកក្កដានេះនៅក្នុង Xi’an ប្រទេសចិន។ ខុសប្លែកពីស្មាតហ្វូនជំនាន់មុននេះ ស្មាតហ្វូន Honor 9X series ត្រូវគេរំពឹងថានឹងមាន ២ ទំហំគឺ 9X និង 9X Pro ។

ស្មាតហ្វូន Honor 9X នឹងប្រើប្រាស់នូវបន្ទះឈីប 7nm Kirin 810 processor ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះគឺមានដូចជា GPU Turbo 3.0 អេក្រង់ Full View Display, Ark Compiler, EROFS super file system, Super Night mode សម្រាប់កាមេរ៉ាខាងមុខ និងខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃចំហៀងថែមទៀត៕

image

image