ព័ត៌មាន

Nokia 2.2 ស្រស់ស្អាតទាក់ទាញ គុណភាពអស្ចារ្យ តម្លៃរឹតតែពិសេសមិនធ្លាប់មាន!

ប្រិយមិត្តរបស់ Nokia ពិតជាដឹងរួចហើយថា ស្មាតហ្វូន Nokia 2.2 ដាក់លក់ជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា។ Nokia 2.2 គឺជាប្រភេទស្មាតហ្វូន Android One ដែលមានតម្លៃសមរម្យពិសេសបំផុតតឹ្រមតែ $127 ហើយវាមានគុណភាពប្រើប្រាស់អស្ចារ្យថែមទៀតផង។ Nokia 2.2 ភ្ជាប់ជាមួយនឹងប៊ូតុងជំនួយការឆ្លាតវៃ Google Assistant ដែលអ្នកប្រើប្រាស់អាចបញ្ជាជាសំឡេងបានយ៉ាងងាយស្រួលបំផុតក្នុងការគ្រប់គ្រងទៅលើផែនការការងារយ៉ាងមានប្រសិទ្ធិភាព។ Google Assistant មានសមត្ថភាពក្នុងការស្វែងរកព័ត៌មានបានលម្អិតបំផុតនៅលើអ៊ីនធឺណិត និងអាចគ្រប់គ្រងទៅលើមុខងារជាច្រើនរបស់ស្មាតហ្វូននេះតាមសំឡេងផ្ទាល់តែម្តង។

image

Nokia 2.2 គឺមានវិមាត្រ 145.96 x 70.56 x 9.30mm ទម្ងន់ស្រាលត្រឹមតែ 153g និងកម្រាស់ស្តើង 9.3mm តែប៉ុណ្ណោះ វាពិតជាងាយស្រួលកាន់ក្តាប់មែនទែនដោយប្រើប្រាស់តែដៃម្ខាង។ ពិសេសជាងនេះទៀតនោះ Nokia 2.2 ភ្ជាប់ជាមួយនឹងថាមពលថ្ម 3,000mAh ប្រើប្រាស់បានយូរថែមទៀតផង។ Nokia 2.2 តម្លៃធូរថ្លៃពិតមែន ប៉ុន្តែវាភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិមុខងារជាច្រើនដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារបាន។

image

ការឌីស្សាញរូបរាងយ៉ាងប្រណិត

Nokia 2.2 មានរូបរាងស្រស់ស្អាតទាន់សម័យ ការឌីស្សាញកាន់តែលេចធ្លោរស្របទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មីនេះ និងលក្ខណៈសម្បត្តិខាងក្នុងកាន់តែអស្ចារ្យ។ សម្រាប់គែមព័ទ្ធអេក្រង់របស់ស្មាតហ្វូននេះគឺស្តើងមែនទែនបើធៀបជាមួយនឹងជំនាន់មុនរបស់វា។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ និងមានរន្ធសម្រាប់បន្ថែម microSD Card (ទំហំដល់ទៅ 400GB) ថែមទៀត។ វាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌លោហៈ (Steel) និងពណ៌ខ្មៅ (Tungsten Black) ដ៏ស្រស់ស្អាតបំផុត។

បើក្រឡេកមើលទៅគែមខាងស្តាំរបស់ស្មាតហ្វូននេះគេសង្កេតឃើញមានប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទថែមទៀត ខណៈពេលដែលប៊ូតុងជំនួយឆ្លាតវៃ Google Assistant គឺស្ថិតនៅគែមផ្នែកខាងឆ្វេង។  រន្ធដោតកាសស្តាប់ 3.5 mm Headphone Jack គឺស្ថិតនៅគែមផ្នែកខាងលើ ខណៈពេលដែល Speaker របស់វាគឺស្ថិតនៅផ្នែកខាងក្រោមគែមខាងស្តាំនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ Nokia 2.2 ភ្ជាប់ជាមួយនឹងរន្ធបញ្ចូលថាមពលថ្ម microUSB Port ដែលបញ្ចូលថាមពលថ្មលឿនឆាប់ពេញ។

image

អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក

Nokia 2.2 ភ្ជាប់ជាមួយនឹងអេក្រង់តំណក់ទឹក (Waterdrop Display) តូចស្រស់ស្អាតដែលមិនរំខានដល់បទពិសោធន៍នៃការទស្សនារបស់អ្នកនោះទេ។ Nokia 2.2 នេះមានអេក្រង់ទំហំ 5.7-inch HD+ (720×1520) ជាមួយនឹង​ 19:9 aspect ratio  និងកម្រិតពន្លឺភ្លឺច្បាស់ 400 nits ថែមទៀតដែលអាចមើលឃើញច្បាស់មិនថានៅក្នុងផ្ទះ ឬនៅក្រោមពន្លឺព្រះអាទិត្យនោះទេ។ អេងក្រង់នេះផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែក និងការទស្សនាដ៏ជក់ចិត្តបំផុត។ កម្រិតភាពច្បាស់ 720p អាចអោយលោកអ្នកទស្សនាវីដេអូជាច្រើននៅលើបណ្តាញសង្គម Facebook ឬ YouTube ក៏ដូចជាការលេងហ្គេមយ៉ាងជក់ចិត្តជាទីបំផុត។ 

image

កាមេរ៉ាថតច្បាស់នៅទីងងឹត

Nokia 2.2 ភ្ជាប់ជាមួយនឹងកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះនៅខាងក្រោយដែលមានទំហំ 13 មេហ្គាភិចសែល (f/2.2 aperture )អមជាមួយនឹងភ្លើង LED Flash សម្រាប់ការថតរូបភាពបានច្បាស់នៅទីងងឹត និងស្រស់ស្អាតថែមទៀត។ វាទ្រទ្រង់ជាមួយនឹងមុខងារ HDR, Panorama, Google Lens និងបច្ចេកវិទ្យាឆ្លាតវៃ AI ជាច្រើនទៀតសម្រាប់ជំនួយទៅលើការថតរូបភាពកាន់តែឆ្លាតវៃបំផុត។ សម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 5 មេហ្គាភិចសែលដែលអាចថតវីដេអូ រូបភាពច្បាស់ស្រស់ស្អាត និងដោះសោរដោយផ្ទៃមុខថែមទៀត។  

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតការពារសុវត្ថិភាពខ្ពស់

សម្រាប់ផ្នែក Hardware និង Software របស់ Nokia 2.2 គឺមានការ upgrade កាន់តែប្រសើរខ្លាំងក្លាជាងមុន។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio A22 chipset រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ថែមទៀត។ ស្មាតហ្វូន Nokia 2.2 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ចុងក្រោយបំផុតរបស់ Google ហើយវាក៏ត្រៀមអាប់ដេតទៅកាន់ Android Q ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់របស់ក្រុមហ៊ុន Nokia នោះ ស្មាតហ្វូន​ Nokia 2.2 នេះអាចធ្វើការអាប់ដេតទៅលើ OS បានរយៈពេល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែរយៈពេល ៣ ឆ្នាំថែមទៀត។ Nokia 2.2 ទ្រទ្រង់នូវការតភ្ជាប់ទំនាក់ទំនងដូចជា Wi-Fi 802.11 b/g/n, Bluetooth v4.20, USB OTG, Micro-USB និង FM radio ជាមួយនឹង 4G LTE នៅលើស៊ីមទាំងពីរនេះថែមទៀត។ វាមានសេនស័រជាច្រើនដូចជា accelerometer, ambient light sensor និង proximity sensor ផងដែរ។

កម្មវិធី Apps ជាច្រើនដែលដំណើរការនៅលើស្មាតហ្វូននេះគឺពិតជារលូនមែនទែនដូចជាកម្មវិធីបណ្តាញសង្គម WhatsApp, Facebook, YouTube ឬការអាននៅលើអ៊ីម៉ែលពិតជាលឿនមែនទែន។ Nokia 2.2 នេះក៏មានភ្ជាប់ជាមួយនឹង Dark Theme ងាយស្រួលក្នុងការមើលថែមទៀត។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធដោះសោរមុខ (Face Unlock) លឿនរហ័ស ការពារសុវត្ថិភាពទិន្នន័យស្មាតហ្វូនរបស់អ្នកបាន 100% តែម្តង។ ប្រព័ន្ធសំឡេង Speaker របស់វាគឺស្ថិតនៅផ្នែកខាងក្រោយលឺខ្លាំងក្នុងការទស្សនាវីដេអូ និងការលេងហ្គេម។

ជាចុងក្រោយ កុំភ្លេចណា! ចង់បានស្មាតហ្វូនល្អមានតម្លៃពិសេស គុណភាពល្អអស្ចារ្យនោះ កុំភ្លេច Nokia 2.2 ដែលប្រិយមិត្តអាចរកទិញបានគ្រប់ហាងចែកចាយរបស់ Nokia ទូទាំងប្រទេស។ Nokia 2.2 ស៊េរីថ្មីនេះលក់នៅក្នុងតម្លៃត្រឹមតែ $127 ថែមជូនអាវភ្លៀងដ៏ស្រស់ស្អាត និងការធានាជូនមួយឆ្នាំថែមទៀត។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!

image