ព័ត៌មាន

ស្មាតហ្វូន NOKIA DAREDEVIL នឹងភ្ជាប់ជាមួយនឹងមុខងារ NIGHT MODE នៅលើកាមេរ៉ា

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បញ្ចេញនូវស្មាតហ្វូន Nokia ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនដែលមានភាពលេចធ្លោនៅលើទីផ្សាររួចមកនោះ ពេលនេះវាក៏មានការបែកធ្លាយទៅលើស្មាតហ្វូនគំរូថ្មីរបស់ស្មាតហ្វូន Nokia Daredevil ត្រូវបែកធ្លាយផងដែរ។

បើអ្នកនៅចាំនោះ ស្មាតហ្វូន Nokia Lumia 830​ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា ២ គ្រាប់។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានការពង្រឹងទៅលើកម្មវិធីកាមេរ៉ាជាមួយនឹងមុខងារថ្មីៗជាច្រើន។ នៅក្នុងរូបភាពនៃ Camera App UI នេះ យើងអាចមើលឃើញថា ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើមុខងារ Night Shot ឬ Night Mode ផងដែរ។

គណនី Nokia Anew របស់រុស្សីបញ្ជាក់ថា មុខងារ Night Mode ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា HMD ហើយមុខងារនេះក៏ធ្វើការអភិវឌ្ឍសម្រាប់ version ថ្មីរបស់ស្មាតហ្វូន Nokia ជាច្រើនផងដែរ។ ចាប់តាំងពីមុខងារ Night Shots នេះនៅមិនទាន់ដំណើរការបានល្អនៅឡើយទេសម្រាប់ Nokia 9 PV នោះ ក្រុមហ៊ុន HMD ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន Nokia Daredevil ដែលនឹងដំណើរការនូវមុខងារនេះផងដែរ។វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន Nokia Daredevil នេះអាចជា Nokia 5.2 ដែលអាចនឹងភ្ជាប់ជាមួយនឹង ZEISS lenses, PureDisplay និង OZO Audio ៕

image

image