ព័ត៌មាន

អ្នកប្រើប្រាស់ Android ចំនួន ១០ លាននាក់ត្រូវគេបោកឲ្យដំឡើងកម្មវិធីក្លែងក្លាយ Samsung Firmware Updates

អ្នកប្រើប្រាស់ជាង ១០.០០០.០០០ នាក់ត្រូវបានគេបោកឲ្យទាញយកកម្មវិធីក្លែងក្លាយ “Updates for Samsung” ពី Official Google play ដែលមិនមែនជាមួយក្រុមហ៊ុន Samsung ជាអ្នកចែកចាយកម្មវិធីមួយនោះ។ Aleksejs Kuprins មកពីក្រុមសន្តិសុខ CSIS បានចេញផ្សាយរបាយការណ៍អំពីការក្លែងបន្លំរបស់កម្មវិធីនេះ។ លោកក៏បានរាយការណ៍កម្មវិធីក្លែងក្លាយទៅ Google Play ផងដែរ។

កម្មវិធីនោះបានបោកបញ្ឆោតអ្នកប្រើជឿថាវាជាកម្មវិធីផ្លូវការសម្រាប់ទទួលបានការធ្វើ Update សម្រាប់ឧបករណ៍ Android ។ វាបង្ហាញ blog updateato [.] com ដែលមានព័ត៌មានទាក់ទងនិង Android ។អ្នកប្រើត្រូវបានអនុញ្ញាតឱ្យស្វែងរក firmware version របស់ពួកគេហើយបន្ទាប់មកកម្មវិធីផ្តល់ជូនការបង់ប្រាក់ដើម្បីទាញយកកម្មវិធី។ សម្រាប់ការទិញជាប្រចាំឆ្នាំអ្នកប្រើត្រូវចំណាយ ៣៤,៩៩ ដុល្លាហើយកម្មវិធីនេះមិនប្រើកាទិញតាមរយះ GooglePlay ឡើយ។ ផ្ទុយទៅវិញការទូទាត់ត្រូវបានដំណើរការតាមរយៈ updato [.] com API ។

លោក Aleksejs បានកត់សម្គាល់ថា “កម្មវិធីនេះអះអាងថាផ្តល់ជូនការដោះសោស៊ីមកាតសម្រាប់ប្រតិបត្តិករបណ្តាញទាំងអស់ចាប់ពី ១៩,០០ ដុល្លារហើយមិនប្រើកាទិញតាមរយះ GooglePlay ឡើយ។អ្នកប្រើត្រូវបានផ្ដល់អនុសាសន៍ឱ្យប្រើ Samsung update ដែលស្ថិតនៅក្នុង Settings >> Software update ជំនួសឱ្យការជឿលើកម្មវិធីដែលច្បាស់លាស់។  ភាគច្រើននៃអ្នកពិនិត្យកម្មវិធីបានបង្ហាញថាកម្មវិធីនេះពោរពេញដោយការផ្សាយពាណិជ្ជកម្ម, buggy និងធ្វើឲ្យទូរស័ព្ទគាំង។

image

image