ព័ត៌មាន

ប្រព័ន្ធ Systems ច្រើនជាង 805,000 នៅតែរងគ្រោះដោយសារតែចន្លោះប្រហោងនៃ BlueKeep

សង្ខេបព័ត៌មាន៖កំហុសមួយបង្កផលប៉ះពាល់ដល់សេវាកម្ម RDP ក្នុងកំណែចាស់របស់ប្រព័ន្ធប្រតិបត្តិការ Windows ដូចជា XP, ៧, Server ២០០៣និង Server ២០០៨។ កំហុសនោះជា CVE-២០០១៩-០៧០៨ មិនបង្កផលប៉ះពាល់ដល់កំណែចុងក្រោយដូចជាWindows ៨និង ១០ទេ។ យោងតាមប្រភពរបាយការណ៍ថ្មីមួយបង្ហាញថា ប្រព័ន្ធអ៊ីនធឺណិតចំនួនច្រើនជាង ៨០៥.០០០ ដែលប្រើកំណែ Windows ចាស់ៗនៅតែមានភាពងាយរងគ្រោះចំពោះបញ្ហារបស់ BlueKeep។ ភាពងាយរងគ្រោះត្រូវគេរកឃើញនៅក្នុងខែឧសភាឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមកប្រព័ន្ធជាច្រើនរងផលប៉ះពាល់ ដោយ BlueKeep ធ្លាក់ចុះដល់១៧% ។

តើអ្វីទៅជា BlueKeep?

BlueKeep គឺជាកំហុសមួយដែលបង្កផលប៉ះពាល់ដល់សេវាកម្ម RDP នៅក្នុងកំណែចាស់របស់ប្រព័ន្ធប្រតិបត្តិការ Windows ដូចជា XP, ៧, Server២០០៣ និង Server ២០០៨។  កំហុសនោះជា CVE-២០១៩-០៧០៨ មិនបង្កផលប៉ះពាល់ដល់កំណែចុងក្រោយដូចជា Windows ៨ និង១០ ទេ។  ភាពងាយរងគ្រោះ BlueKeep អាចបណ្តាលឱ្យមានការខូចខាតមិនច្បាស់លាស់ ដែលអាចឱ្យអ្នកវាយប្រហារមានលទ្ធភាពចូលទៅកាន់ប្រព័ន្ធតាមរយៈBackdoor។ គេពិពណ៌នាកំហុសនោះថា  ជា &#039wormable&#039 ដែលមានន័យថា វាអាចត្រូវបានប្រើដើម្បីចែកចាយមេរោគ(malware)នៅក្នុង ឬក្រៅបណ្តាញដូចជា WannaCry ជាដើម។

តើអ្វីទៅជាចំណាត់ការ?

ក្រុមហ៊ុន Microsoft ផ្តល់ការជួសជុលដល់ភាពងាយរងគ្រោះនៅថ្ងៃទី១៤ ខែឧសភា។ ក្រៅពីការចេញផ្សាយការជួសជុលនោះ ក្រុមហ៊ុន Microsoft ផ្សាយនូវការជូនដំណឹងចំនួនពីរដែលម្រុញឱ្យអ្នកប្រើ និងអ្នកគ្រប់គ្រងដំឡើងកម្មវិធីជួសជុល។

image

image