Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្ថាបនិក Huawei ព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងប្រកួតប្រជែងបន្តទៅលើ Internet of Things

July 20
12:27 am 2019
Like and Share this page:

ក្រុមហ៊ុន Huawei ព្យាករណ៍ពីការបាត់បង់ប្រាក់ចំណូលពីការដាក់កំហិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុនកំពុងរៀបចំសម្រាប់ការប្រយុទ្ធបន្ទាប់ទៀតជាមួយសហរដ្ឋអាមេរិកទៅលើ Internet of Things (IoT) និងរោងចក្រឆ្លាតវៃ។

លោក Ren Zhengfei ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថាសហរដ្ឋអាមេរិកនឹងប្រកួតប្រជែងទៅលើ IoT បន្ទាប់មកព្យាករណ៍ថារដ្ឋាភិបាល Trump នឹងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅវិស័យនេះនៅពេលក្រុមហ៊ុន Huawei ទទួលបានតំណែងលេខ 1 ក្នុងនាមជាអ្នកដឹកនាំឧស្សាហកម្មមួយនេះ។

លោក Ren និយាយថា "ប្រសិនបើគ្រប់ៗគ្នាបោះឆ្នោតឱ្យស្តង់ដារ IoT ពួកគេនឹងបោះឆ្នោតសម្រាប់ស្តង់ដាររបស់យើងពីព្រោះក្រុមហ៊ុន Qualcomm មិនបានធ្វើការងារច្រើននៅក្នុងវិស័យ IoT ហើយយើងបានធ្វើការស្រាវជ្រាវយ៉ាងច្រើនទៅលើវិស័យមួយនេះ"។ ក្រុមហ៊ុន Huawei រីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិក semiconductor និងសមត្ថភាពផ្នែកប្រព័ន្ធ ecosystem របស់ខ្លួនក៏ដូចជាការប្រើប្រាស់ថាមពលអ៊ិនធឺណេត និង AI ដើម្បីដំណើរការនិងឃ្លាំមើលខ្សែចង្វាក់ផលិតកម្មដ៏ឆ្លាតវៃជាច្រើនថែមទៀត។

នៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមដាក់ពង្រាយទៅលើបច្ចេកវិទ្យាថ្មីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលចិន វិស័យឧស្សាហកម្មធុនតូចដែលមានតម្លៃ 44 ពាន់លានដុល្លារនិងកំពុងកើនឡើងប្រហែល 25 ភាគរយរៀងរាល់ឆ្នាំ។ក្រុមអ្នកវិភាគឧស្សាហកម្មក៏និយាយផងដែរថាក្រុមហ៊ុន Huawei មានការផ្តល់ជូនដ៏ធំធេងចាប់ពីបន្ទះសៀគ្វីរហូតដល់សេវាកម្មកម្មវិធីជាច្រើន បណ្តាញ Network វេទិកា gateway និងការវិភាគទិន្នន័យដែលធ្វើឱ្យក្រុមហ៊ុនមួយនេះក្លាយជាអ្នកដឹកនាំឧស្សាហកម្មឈានមុខគេនោះ៕

 image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 10387
Yesterday : 14524
This Month : 270354
Last Month : 547061
Total Visitor : 25669410