ព័ត៌មាន

ការលេចធ្លាយផ្ទាំងផ្សព្វផ្សាយរបស់ Huawei Mate X ដែលនឹងចេញលក់មុនគេនៅប្រទេសចិន

បុគ្គលិករបស់ក្រុមហ៊ុន Huawei ម្នាក់បញ្ជាក់ថា កាលបរិច្ឆេទនៃការដាក់លក់ទូរស័ព្ទដែលអាចបត់បានដំបូងរបស់ខ្លួនអាចពន្យារពេលរហូតដល់ខែកញ្ញាដោយសារតែមូលហេតុនៃការកែលំអមួយចំនួន ប៉ុន្ដែផ្ទាំងបដាថ្មីរបស់ខ្លួនបង្ហាញថា ទូរស័ព្ទនេះអាចបង្ហាញខ្លួនលឿនជាងការរំពឹងទុក។

ផ្ទាំងរូបភាពថ្មីមួយត្រូវលេចធ្លាយនៅលើបណ្តាញសង្គម Weibo ដែលបង្ហាញពីផ្ទាំងផ្សព្វផ្សាយរបស់ស្មាតហ្វូន Huawei Mate X ដែលបង្ហាញថា ក្រុមហ៊ុននេះនឹងដាក់លក់ទូរស័ព្ទនេះនៅលើដីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។

Huawei Mate X ប្រកាសជាលើកដំបូងដោយមានតម្លៃ 2,299 អ៊ឺរ៉ូ (ជាង 17,000 យ័ន) ប៉ុន្តែ Huawei និយាយថាតម្លៃនៅក្នុងប្រទេសចិនគឺត្រឹមតែ 14999 យ័ន (ជាង 1900 អឺរ៉ូ) សម្រាប់ទំហំ 8GB RAM + 512GB តែប៉ុណ្ណោះ។ នៅក្នុងការប្រកាសស្មាតហ្វូនស៊េរីថ្មី Huawei Nova 5 ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Huawei លោក He Gang និយាយនៅក្នុងបទសម្ភាសន៍មួយថា Huawei Mate X ត្រូវបានគេរំពឹងថានឹងដាក់លក់នៅចុងខែកក្កដា ឬដើមខែសីហានៅប្រទេសចិន៕

image

image