ព័ត៌មាន

ពណ៌ថ្មីទាក់ទាញ ទំហំធំទ្វេដង! តើអ្នកណាខ្លះកំពុងប្រើប្រាស់ទូរស័ព្ទ OPPO F11 Pro 128GB?

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃស៊េរី F របស់ OPPO ទំហំ 64GB ដែលមានពីរពណ៌ Thunder Black និង Aurora Green រួចមក! យើងឃើញថាស៊េរីនេះនៅតែមានអ្នកគាំទ្រដដែលជាមួយទំហំថ្មី និងធំជាងមុន រហូតដល់ទៅ128GB ដែលកាន់តែងាយស្រួលសម្រាប់ Fan OPPO ដែលនិយមចូលចិត្តលេងហ្គេមអនឡាញធំៗ និងការផ្ទុកទិន្នន័យរូបភាព និង វីដេអូបានច្រើនជាងមុនទ្វេដងឯណោះ។

OPPO F11 Pro ទំហំ128GB បានចូលមករណ្តំចិត្តអ្នកប្រើប្រាស់ក្នុងរយៈពីរបីខែមកនេះ ដោយវាមកជាមួយនឹងពណ៌ថ្មីមួយទៀតនោះគឺពណ៌ F11 Pro Waterfall Gray ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ដូច្នោះដែរ។ នៅពេលនេះជម្រើសកាន់តែល្អប្រសើរជាងមុន ជាមួយនឹងកម្លាំងកាន់តែខ្លាំងជាងមុន ដោយ OPPO F11 Pro ទំហំ128GB ដែលមាន ៣ ពណ៌ វាមិនត្រឹមតែតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការលេងហ្គេមអ៊ីនធើណែត គ្រប់ប្រភេទបានយ៉ាងរលូនទៀតផង!

ដោយម៉ូឌែលនេះវាមាន ROM ទំហំ128GB និង RAM ទំហំ​ 6GB អាចបន្ថែម SD Cared បានរហូតដល់ទៅ 256GB ថាមពលថ្ម 4000mAh ក៏ចាត់ទុកបានថាមិនធម្មតាដែរ ដើម្បីទប់ទល់នឹងការលេងហ្គេមរយៈពេលយូរ​ ហើយវាមកម៉ាស៊េត(Set) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ទោះបីជាទូរស័ព្ទលោកអ្នកលេងហ្គេមរហូតដល់តែអស់ថ្មក្តី ក៏បច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចជួយឲ្យលោកអ្នកសាកថ្មទូរស័ព្ទឆាប់ពេញនិងមានសុវត្ថិភាពបានដែរ។

មិនតែប៉ុណ្ណោះគុណសម្បត្តិមួយទៀត ដែលធ្វើឲ្យអ្នកនិយមលេងហ្គេម មិនអាចខ្វះបានគឺបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលកាត់បន្ថយភាពទាក់ កាត់បន្ថយភាពរអាក់រអួល ឬ មិនធ្វើឲ្យការលេងហ្គេមរបស់លោកអ្នកគាំងបានឡើយ ក្រៅពីនោះវាមកជាមួយនឹងមុខងារ Game Assistant ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជាអាច​បិទដំណឹង(Notification) ឬបិទសារកុំអោយលោតចេញ បិទការហៅទូរស័ព្ទចូល ដែលជាកត្តាអាចរំខានពេលវេលាកំពុងលេងហ្គេមរបស់លោកអ្នកបាន ក្នុងតម្លៃដែលសមរម្យបំផុតត្រឹមតែ 359$៕ 

image

image

image

image

image