ព័ត៌មាន

តោះក្រឡេកមើល Cover ខាងក្រោយរបស់ស្មាតហ្វូន NOKIA 9 PUREVIEW ម្តងមើល!

នៅក្នុងវេទិកា Nokibar នៅលើបណ្តាញ Baidu network របស់ចិនគឺជាកន្លែងមួយដែលយើងអាចដឹងព័ត៌មានច្រើនអំពីស្មាតហ្វូន Nokia ។ វាគឺភាគច្រើនពាក់ព័ន្ធទៅនឹងស្មាតហ្វូន Nokia ហើយវាក៏ជាកន្លែងដែលមានការបង្ហាញនូវរូបភាពដំបូងបំផុតរបស់ស្មាតហ្វូន Nokia ដែលមិនទាន់បង្ហាញខ្លួននៅលើទីផ្សារ ឬការបែកធ្លាយជាដើម។

ពេលនេះ វាមានការបង្ហាញនូវផ្ទៃកញ្ចក់ខាងក្រោយរបស់ស្មាតហ្វូននេះដែលជាស្មាតហ្វូន Nokia 9 PureView ។ អ្នកអាចមើលឃើញនូវការឌីស្សាញទៅលើកាមេរ៉ា ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងរន្ធ LED Flash ជាដើម។ ស្មាតហ្វូន Nokia 9 PureView មើលទៅពិតជាស្រស់ស្អាតមែនទែន!

តើពេលណាដែលវានឹងមកដល់ទីផ្សារយើងទៅ???

image

image