ព័ត៌មាន

ល្បីថា NOKIA 8.2 នឹងមានកាមេរ៉ាផុសឡើងទំហំ 32MP?

យើងបានលឺព័ត៌មានជាច្រើនរបស់ស្មាតហ្វូនNokia នៅក្នុងពេលថ្មីៗនេះដែលមានដូចជាស្មាតហ្វូន Nokia 6.2 និង 7.2 ប៉ុន្តែអ្វីដែលកើតឡើងពិតប្រាកដនោះគឺជាវត្តមានរបស់ Nokia 220 4G និង Nokia 105 ទៅវិញ។ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនទៀតនោះនឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយវាប្រហែលជាប្រភេទ High-End ថែមទៀត។

អ្នកទម្លាយព័ត៌មានឈ្មោះថា Ishan Agarwal ចែករំលែកនៅលើ Twitter ថា​ស្មាតហ្វូនស៊េរីថ្មីនេះអាចជាស្មាតហ្វូន Nokia 8.2 ។ លោក Ishan ក៏ទម្លាយនូវរូបភាពមួយចំនួនមុនព្រឹត្តិការណ៍ MWC2019 ខាងមុខនេះ។ គាត់បញ្ជាក់ថា​ស្មាតហ្វូន Nokia 8.2 នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ 32MP Pop-Up Selfie Camera ។​

ស្មាតហ្វូននេះនឹងដំណើរការនូវ Android Q រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន Nokia 8.2 នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន​Nokia ដែលមានភ្ជាប់នូវកាមេរ៉ា Pop-Up នេះ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០១៩ នេះក្រោយពេលដែលក្រុមហ៊ុន Google ប្រកាសបង្ហាញនូវ Version ថ្មីនៃ Android នោះគឺ Android Q ជាផ្លូវការ៕

image

image