ព័ត៌មាន

Nokia ទាំង ៣ ម៉ូឌែលនេះនាំមកនូវភាពអស្ចារ្យ និងលេចធ្លោគ្រប់កាលៈទេសៈ!

បន្ទាប់ពីការចេញលក់នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាមិនទាន់បានមួយខែផងនោះ គេសង្កេតឃើញថា ស្មាតហ្វូនម៉ូឌែលថ្មី Nokia 2.2 និង Nokia 3.2 ក៏ដូចជា Nokia 4.2 មានសន្ទុះគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេសកម្ពុជាដោយសារតែរចនាបទរូបរាងថ្មី បច្ចេកវិទ្យា និងតម្លៃល្អផ្តាច់គេ។ Nokia 2.2 និង Nokia 3.2 ក៏ដូចជា Nokia 4.2 ពិតជាធ្វើអោយអតិថិជនទាំងអស់មានការពេញចិត្តពេញថ្លើម និងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។ តើប្រិយមិត្តបានជាវស្មាតហ្វូនម៉ូឌែលថ្មីនេះរបស់ក្រុមហ៊ុន Nokia ហើយឬនៅ? បើមិនទាន់ទេ សូមប្រញាប់រួសរាន់ឡើងណា!

image

  • Nokia 2.2 តម្លៃត្រឹមតែ $127 ថែមជូនសម្បកទូរស័ព្ទ ខោ អាវភ្លៀងដ៏ស្រស់ស្អាត និងការធានាជូនមួយឆ្នាំ

  • Nokia 3.2 តម្លៃត្រឹមតែ $145 ថែមជូនសម្បកទូរស័ព្ទ ខោ និងអាវភ្លៀងដ៏ស្រស់ស្អាត និងការធានាជូនមួយឆ្នាំ

  • Nokia 4.2 តម្លៃត្រឹមតែ $155 ថែមជូនសម្បកទូរស័ព្ទ កង្ហារដ៏ស្រស់ស្អាត និងការធានាជូនមួយឆ្នាំ

លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើស្មាតហ្វូន Nokia ស៊េរីថ្មីទាំង ៣ ម៉ូឌែលនេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅលើទើបអាចធ្វើអោយអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ? ពេលនេះ​ យើងនឹងលើកយកចំណុចពិសេសៗនៃលក្ខណៈទូទៅរបស់ស្មាតហ្វូនទាំង ៣ ម៉ូឌែលនេះមកប្រាប់ប្រិយមិត្តអោយបានដឹងគ្រប់ៗគ្នា។

image

image

Nokia 2.2 គឺជាប្រភេទស្មាតហ្វូន Android One ភ្ជាប់ជាមួយនឹងប៊ូតុងជំនួយការឆ្លាតវៃ Google Assistant ដែលអ្នកប្រើប្រាស់អាចបញ្ជាជាសំឡេងបានយ៉ាងងាយស្រួលបំផុតក្នុងការគ្រប់គ្រងទៅលើផែនការការងារយ៉ាងមានប្រសិទ្ធិភាព។ Nokia 2.2 មានរូបរាងស្រស់ស្អាតទាន់សម័យ ការឌីស្សាញកាន់តែលេចធ្លោរស្របទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មីនេះ និងលក្ខណៈសម្បត្តិខាងក្នុងកាន់តែអស្ចារ្យ។ Nokia 2.2 ភ្ជាប់ជាមួយនឹងអេក្រង់តំណក់ទឹក (Waterdrop Display) 5.7-inch HD+ (720×1520)ផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែក និងការទស្សនាដ៏ជក់ចិត្តបំផុត ពិសេសមាន Face Unlock ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio A22 chipset រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB និងប្រព័ន្ធប្រតិបត្តិការ Android Pie ចុងក្រោយបំផុតរបស់ Google ហើយវាក៏ត្រៀមអាប់ដេតទៅកាន់ Android Q ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ និងមានរន្ធសម្រាប់បន្ថែម microSD Card (ទំហំដល់ទៅ 400GB) និងមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌លោហៈ (Steel) និងពណ៌ខ្មៅ (Tungsten Black) ដ៏ស្រស់ស្អាតបំផុត។

image

Nokia 3.2 គឺត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំ និងចក្ខុវិស័យខ្ពស់ដែលធ្វើអោយអតិថិជនអ្នកប្រើប្រាស់ទទួលបាននូវផលិតផលល្អ មានគុណភាពខ្ពស់ និងសមត្ថភាពកាន់តែប្រសើរជាងមុន។ វាមានអេក្រង់ 6.26’’ ច្បាស់ល្អជាងមុន ធំជាងមុន និងប្រសើរជាងមុនតែម្តងសម្រាប់អ្នកដែលចូលចិត្តលេងនៅលើបណ្តាញសង្គម Facebook, Line, Instagram និងការទស្សនាវីដេអូនៅលើអនឡាញនោះ។  Nokia 3.2 បំពាក់នូវរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ហើយអាចធ្វើការបន្ថែមនូវម៉េមូរី microSD បានដល់ទៅ 400GB កាន់តែធំផ្ទុករូបភាព​ វីដេអូ ទិន្នន័យបានកាន់តែច្រើន។ សម្រាប់ថាមពលថ្មរបស់ Nokia 3.2 មានទំហំ 4000mAh សាកម្តងប្រើប្រាស់បាន ២ ថ្ងៃ។ Nokia 3.2 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខ 5MP ថតរូប Selfie កាន់តែលេចធ្លោរ និងទាន់សម័យធ្វើអោយគុណភាពនៃការចាប់រូបភាពកាន់តែប្រសើរ ហើយវាថែមទាំងភ្ជាប់នូវបច្ចេកវិទ្យាដោះសោរដោយផ្ទៃមុខ (Face Unlock) បានថែមទៀត។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងប្រផេះរលោង។

image

image

ចំណែក Nokia 4.2 វិញមានម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ និងដំណើរការលឿនថែមទៀត។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm SDM439 Snapdragon 439 (12 nm) ដែលមានអង្គគណនា Octa-core (2×2.0 GHz Cortex-A53 & 6×1.45 GHz Cortex A53) និងក្រាហ្វិកកាត Adreno 505 ថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB សម្រាប់ផ្ទុកទិន្នន័យ រូបភាព វីដេអូ ឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 400GB ថែមទៀត។ សម្រាប់ការដំណើរការកម្មវិធី Facebook, Instagram, YouTube និងហ្គេមជាច្រើនទៀតដោយគ្មានបញ្ហាអ្វីនោះទេ។ សម្រាប់ការលេងហ្គេមដូចជា PUBG, Rules of Survival, Mobile Legend គឺដំណើរការយ៉ាងធូររលូនមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។មូលហេតុចម្បងដែលធ្វើអោយស្មាតហ្វូន Nokia 4.2 នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើននោះគឺដោយសារតែការរចនារូបរាងកញ្ចក់មុខក្រោយយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងកាលីបទាន់សម័យស៊ីវិល័យបំផុត ហើយវាបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃដូចជា Google Assistant និង​Face Unlock សម្រាប់ធ្វើការដោះសោរបានលឿនថែមទៀត។​

លោកអ្នកអាចរកទិញស្មាតហ្វូនទាំង ៣ ម៉ូឌែលនេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!